រដ្ឋបាលស្រុកបូទុមសាគរ


  • តាមការចាត់តាំងរបស់រដ្ឋបាលស្រុក លោក មេស ឈុន ប្រធានការិយាល័យអប់រំយុវជន និងកីឡា និង លោក នាង​ ពិសិដ្ឋ​ អនុប្រធានការិយាល័យកសិកម្ម​ ធនធាន ធម្មជាតិ និងបរិស្ថានបានអញ្ជើញចូលរួមជាគណអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីអំពី “កសិកម្មវៃឆ្លាត និងបច្ចេកទេសដាំដុះបន្លែក្នុងផ្ទះសំណាញ់” តាមសំណើរបស់ក្រុមហ៊ុនអង្គរហ្គ្រីនដែលបានសហការជាមួយគម្រោង CO-SAVED របស់អង្គការ Aide et Action

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    10/02/2023
  • លោក ខេង គង់ នាយករដ្ឋបាលស្រុកបូទុមសាគរ បានដឹកនាំកិច្ចប្រជុំស្តីពី ការធ្វើប្រវត្តិរូបមន្ត្តីរាជការ ឆ្នាំ២០២៣ លក្ខខណ្ឌការងារ និងរបាយការណ៍បុគ្គលិករបស់មន្រ្តីរាជការ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    10/02/2023
  • លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ លោក ប៊ូ វាសនា ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ និងលោក ញឹម សារ៉ាន់ អនុប្រធានការិ.ដ.ន.ស.ភ.ស្រុក បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពី ចលនាប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី៤ និងព្រែកកម្សាន្តស្អាត លើកទី១ ឆ្នាំ២០២៣

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    10/02/2023
  • វេលាម៉ោង ០៨:៣០នាទីថ្ងៃព្រឹក ដោយមានការចាត់តាំងពីលោក អភិបាលស្រុក បានចាត់ឲ្យលោក រ៉ែម សូធារ នាយករងរដ្ឋបាលស្រុកបូទុមសាគរ ដឹកនាំក្រុមការងារស្រុក អាជ្ញាធរភូមិឃុំ និងក្រុមការងារឧទ្យានជាតិបុទុមសាគរ បានចុះពិនិត្យទីតាំងស្នើសូមជីកយកដីក្រហម ដើម្បីយកមកស្ថាបនាធ្វើគ្រឹះផ្លូវជាតិលេខ ៤៨ ស្ថិតនៅក្នុងភូមិជីមាល ឃុំអណ្ដូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង នៅគីឡូលេខ ៦៦

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    10/02/2023
  • ដោយមានការណែនាំពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង លោក ក្រូច បូរីសីហា អភិបាល នៃគណ:អភិបាលស្រុកបូទុមសាគរ បានដឹកនាំមន្រ្តីសាលាស្រុក មេភូមិជីមាល និងមេភូមិអណ្ដូងទឹក អាជ្ញាធរឃុំអណ្ដូងទឹក ចុះពិនិត្យ និងធ្វើការជួសជុលផ្លូវចំនួនពីរខ្សែស្ថិតនៅក្នុងភូមិជីមាល និងភូមិអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    09/02/2023
  • វេលាម៉ោង ៨:៣០ នាទីព្រឹក រដ្ឋបាលឃុំថ្មស បានបើកកិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សាឃុំ ក្រោមអធិបតីភាពលោក អិក កួន ប្រធានក្រុមប្រឹក្សាឃុំ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    09/02/2023
  • លោក ឈុន ចាន់ណា ប្រធានការិយាល័យកសិកម្ម​ ធនធាន ធម្មជាតិ និងបរិស្ថាន លោក នាង​ ពិសិដ្ឋ​ អនុប្រធានការិយាល័យកសិកម្ម​ ធនធាន ធម្មជាតិ និងបរិស្ថាន ចូលរួមជាមួយក្រុមការងារក្នុងនាមគម្រោងស្ទៀរ ចុះណែនាំពីការប្រើប្រាស់ ដាក់ ទុក ជីថ្នាំកសិកម្ម សម្អាតចម្ការ តាមដាន ត្រួតពិនិត្យ និងជួយផ្តល់បច្ចេកទេសកសិកម្មក្នុងគោលបំណងជួយលើកកម្ពស់ជីវភាពដល់គ្រួសារកសិករ ដើម្បីអោយគាត់មានលទ្ធភាពជួយកុមារបានរៀនបន្តក្នុងបន្ទុកចំនួន ០៨គ្រួសារ នៅភូមិប្រទាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    09/02/2023
  • តាមការចាត់តាំងរបស់រដ្ឋបាលស្រុក លោកស្រី សាត សុវណ្ណរ៉េត ប្រធានការិយាល័យ សង្គមកិច្ច និងសុខមាលភាពសង្គម លោកស្រី សេង ស្រីនាង សមាជិក គ.ក.ស.ក បានចូលរួម ចុះពិនិត្យតាមដាននិងគាំទ្រដល់កសិករ ស្តីពី កិច្ចការពារកុមារ ការចិញ្ចឹមកូនបែបវិជ្ជមាន និងសមភាពយេនឌ័រ ដល់ គ ក ន ក ស្ថិតក្នុង ភូមិ ប្រទាល ឃុំអណ្តូងទឹក ភូមិព្រែកខ្យង ឃុំតានូន ស្រុកបូទុមសាគរ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    09/02/2023
  • ដោយមានការចាត់តាំងពីលោក អភិបាលស្រុក បានចាត់ឲ្យលោក រ៉ែម សូធារ នាយករងរដ្ឋបាលស្រុកបូទុមសាគរ ដឹកនាំក្រុមការងារស្រុក អាជ្ញាធរភូមិឃុំ ចូលរួមសហការជាមួយក្រុមការងារកម្លាំងឧទ្យានជាតិបុទុមសាគរ បានចុះពិនិត្យទីតាំងចាក់ផ្លូវ និងសាងសង់ផ្ទះឈើ នៅក្នុងតំបន់ការពារ ស្ថិតនៅចំណុច ចុងថ្នល់ជីសៀត ក្នុងភូមិជីត្រេះ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    08/02/2023
  • លោក នី ដារ៉ា នាយករងរដ្ឋបាលសាលាស្រុក បានចូលរួមសិក្ខាពីគ្រោះយោបល់ ទស្សនាទាន អត្ថប្រយោជន៍ និងនិតិវិធីនៃការចុះម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ(ក្តាមថ្មកោះកុង) និងការចុះសិក្សាស្រាវជ្រាវតម្លៃអំពីសក្តានុពល (ក្តាមថ្មកោះកុង)

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    08/02/2023
  • លោក ប៊ូ វាសនា ប្រធាន​ការិយាល័យ​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​សហគមន៍ បានសហការជាមួយមេភូមិ​ទួលពោធិ៍ អាជ្ញា​ធរឃុំ ចុះត្រួតពិនិត្យទីតាំងស្នើសូមប្រកបអាជីវកម្មបូមខ្សាច់សំណង់របស់លោកស្រី ម៉េត សុធីតា ស្ថិត​នៅ​ចំណុច​កំពង់ភ្លូ ភូមិ​ទួលពោធិ៍ ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង​

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    08/02/2023
  • លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំមន្រ្តីការិយាល័យផែនការ និងគាំទ្រ ឃុំ សង្កាត់ បានចូលរួមកិច្ចប្រជុំគណ:កម្មាធិការសម្របសម្រួលបច្ចេកទេសខេត្ត ស្ដីពីការពិនិត្យ ពិភាក្សា និងផ្ដល់យោបល់ លើសេចក្ដីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៣-២០២៥) របស់រដ្ឋបាលខេត្តកោះកុង ក្រោមអធិបតីភាព លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    08/02/2023