រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ដោយមានការចាត់តាំងពីលោក អភិបាលស្រុក បានចាត់ឲ្យលោក រ៉ែម សូធារ នាយករងរដ្ឋបាលស្រុកបូទុមសាគរ ដឹកនាំក្រុមការងារស្រុក អាជ្ញាធរភូមិឃុំ ចូលរួមសហការជាមួយក្រុមការងារកម្លាំងឧទ្យានជាតិបុទុមសាគរ បានចុះពិនិត្យទីតាំងចាក់ផ្លូវ និងសាងសង់ផ្ទះឈើ នៅក្នុងតំបន់ការពារ ស្ថិតនៅចំណុច ចុងថ្នល់ជីសៀត ក្នុងភូមិជីត្រេះ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង

ដោយមានការចាត់តាំងពីលោក អភិបាលស្រុក បានចាត់ឲ្យលោក រ៉ែម សូធារ នាយករងរដ្ឋបាលស្រុកបូទុមសាគរ ដឹកនាំក្រុមការងារស្រុក អាជ្ញាធរភូមិឃុំ ចូលរួមសហការជាមួយក្រុមការងារកម្លាំងឧទ្យានជាតិបុទុមសាគរ បានចុះពិនិត្យទីតាំងចាក់ផ្លូវ និងសាងសង់ផ្ទះឈើ នៅក្នុងតំបន់ការពារ ស្ថិតនៅចំណុច ចុងថ្នល់ជីសៀត ក្នុងភូមិជីត្រេះ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ។

ក្រោយពីក្រុមការងារស្រុក ចុះពិនិត្យទីតាំងខាងលើរួចមក ឃើញថា មានការចាក់ដីធ្វើផ្លូវទំហំ ៤ម៉ែត្រ ប្រវែងប្រហែល២០០ម៉ែត្រនិងមានការសាងសង់ផ្ទះធ្វើអំពីឈើ ទំហំ  ៩ម x ១០ម ថែមទាំងមានសាងសង់កញ្ជុះ ចំនួន០២ ទំហំ ៣ម x ៦ម ចំណុចនិយាមកាX:326819 ; Y:1226285 ស្ថិតនៅក្នុងតំបន់ការពារបរិស្ថាន ក្នុងអំឡុងពេលចុះត្រួតពិនិត្យ ក្រុមការងារបានធ្វើកាណែនាំឲ្យម្ចាស់ទីតាំងខាងលើផ្អាកការចាក់ដីធ្វើផ្លូវ និងបញ្ឈប់ការសាងសង់ជាបន្ទាន់ ព្រោះការសាងសង់នេះ ពុំមានការអនុញ្ញាត។

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

--------------------------

ថ្ងៃពុធ ៣ រោច ខែមាឃ ឆ្នាំខាល

ចត្វាស័ក ពុទ្ធសករាជ ២៥៦៦

ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣

February 8, 2023

វេលាម៉ោង:៣:៣០នាទីរសៀល

អត្ថបទទាក់ទង