លោក ថូវ ប៊ុនកេ មេឃុំប៉ាក់ខ្លង ដឹកនាំសមាជិកក្រុមប្រឹក្សាឃុំ មេភូមិ សមាជិកភូមិ៣ និងជំនួយការរដ្ឋបាលឃុំ បានចូលរួមសហការជាមួយលោកស្រី គង់ វាសនា អនុប្រធាន គណៈកម្មាធិ ការកាកបាទក្រហមស្រុកមណ្ឌលសីមា ចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់អនុសាខាកាកបាទក្រហមស្រុកប្រគល់ជូនគ្រួសារក្រីក្រនៅភូមិ៣ ឃុំប៉ាក់ខ្លង ចំនួន០២គ្រួសារ÷
១.ឈ្មោះ ងិន សុខា ភេទស្រី អាយុ ៦៣ឆ្នាំ អំណោយទទួលបានរួមមាន អង្ករ ២ប៉ាវតូច គ្រឿងឧបភោគបរិភោគ ១កញ្ចប់ ទឹកសុទ្ធ ២យួរ ថវិការបស់អនុសាខាកាកបាទក្រហមស្រុកចំនួន ៥០,០០០៛ ថវិកាលោកស្រី គង់ វាសនា ចំនួន ៥០,០០០៛ និងថវិកាផ្ទាល់ខ្លួនរបស់លោកមេឃុំចំនួន ៥០,០០០៛ ។
២.ឈ្មោះ សួង សៀវម៉េង ភេទស្រី អាយុ ២៧ឆ្នាំ អំណោយទទួលបានរួមមាន អង្ករ ២ប៉ាវតូច គ្រឿងឧបភោគបរិភោគ ១កញ្ចប់ ទឹកសុទ្ធ ២យួរ ថវិការបស់អនុសាខាកាកបាទក្រហមស្រុកចំនួន ៥០,០០០៛ និងថវិកាផ្ទាល់ខ្លួនរបស់លោកមេឃុំចំនួន ៥០,០០០៛ ផងដែរ ។
ថ្ងៃអង្គារ ២កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០
ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦
វេលាម៉ោង៥:០០នាទីល្ងាច






