លោក អ៉ិន ញឿន នាយករងរដ្ឋបាលសាលាស្រុក និងលោក ឃួន គឹមសុង មន្រ្តីការិ.ក.ធ.ប ស្រុក សហការជាមួយកម្លាំងកង រាជអាវុធហត្ថស្រុក អាជ្ញាធរឃុំប៉ាក់ខ្លង និងមន្រ្តីប៉ុស្តិ៍នគរបាលឃុំប៉ាក់ខ្លង បានចុះពិនិត្យទីតាំងលក់និងទទួលទិញផលនេសាទគ្រឿងសមុទ្របានចំនួន ៦ទីតាំងដូចខាងក្រោម:
១.លោកស្រី ពូក វណ្ណា
២.លោក ស៊ាប ហេង
៣.លោក ហ៊ត ហឿន
៤.លោក ប៉ូវ មិន
៥.លោក គាម សុភ័ក្ត្រ
៦.លោក យ៉េត សារឿន
ជាលទ្ធផលក្នុងការចុះពិនិត្យទីតាំងទាំង ៦ ខាងលើ ពុំឃើញមាន សាច់បង្កកខុសច្បាប់នៅក្នុងទីតាំងទាំងនោះទេ មានតែផលនេសាទសម្រាប់លក់និងទទួលទិញនៅក្នុងមូលដ្ឋានតែប៉ុណ្ណោះ ដើម្បីចែកចាយលក់បន្តក្នុងខេត្ត និងទៅតាមបណ្ដាខេត្តមួយចំនួន។
ថ្ងៃអង្គារ ២កើត ខែបឋមសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦
វេលាម៉ោង២:៣០នាទីរសៀល






