ព្រឹត្តិការណ៍


  • លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានជួបសំណេះសំណាល សាកសួរសុខទុក្ខ លោក សុង សុផល នៅភូមិចាំយាម ចំណុចម្ដុំផ្ទះកុងណុង ប្រពន្ធឈ្មោះ ថុន សុផាន់ម៉ៃ​ អាយុ ៣៦ឆ្នាំ បានស្លាប់ នៅពេលសម្រាលរួច នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង

    , ,
    ហេង គីមឆន
    30/09/2026
  • លោក ទី យោង មេឃុំដងពែង បានដឹកនាំ លោក លោកស្រី សមាជិកក្រុមប្រឹក្សាឃុំ ជំនួយការរដ្ឋបាលឃុំ លោក លោកស្រី មេភូមិភូមិ អនុភូមិ និងសមាជិកភូមិគ្រប់ភូមិ ប៉ុស្ដិ៍នគរបាលរដ្ឋបាលដងពេង បរិស្ថានស្រុក ប្រជាការពារភូមិ  យុវជន ប្រជាពរដ្ឋ សិស្សានុសិស្ស ដើរសម្អាតរើសសំរាមតាមដងផ្លូវជាតិលេខ៤៨ នៃឃុំដងពេង ស្រុកស្រែអំបិល ខេត្តកោះកុង

    , , ,
    រដ្ឋបាលស្រុកស្រែអំបិល
    30/09/2026
  • លោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួម ក្នុងសិក្ខាសាលាផ្សព្វផ្សាយសចក្តីណែនាំ ស្តីពីការអនុវត្តមុខងារផ្តល់សេវារដ្ឋបាល ក្នុងវិស័យរ៉ែ និងវិស័យប្រេងកាត របស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្រោមអធិបតីភាព ឯកឧត្តម ហូ វិចិត្រ រដ្ឋលេខាធិការ និងអនុប្រធានអចិន្រ្តៃយ៍ នៃក្រុមការងារពង្រឹងកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៃក្រសួងរ៉ែ និងថាមពល

    , ,
    ហេង គីមឆន
    30/09/2026
  • លោក សេង ប៊ុណ្ណា នាយខណ្ឌរដ្ឋបាលជលផលកោះកុង បានចូលរួមជាគណៈអធិបតីក្នុងកម្មវិធីវគ្គបណ្តុះបណ្តាលស្តីពីការប្រើបា្រស់កម្មវិធី Kobo Toolbox សម្រាប់ប្រមូល និងគ្រប់គ្រងទិន្នន័យប្រព័ន្ធត្រួតពិនិត្យផែនការគ្រប់គ្រងដល់សហគមន៍នេសាទ

    , ,
    មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
    30/09/2026
  • លោក នាយ សាលួត មន្ត្រីខណ្ឌរដ្ឋបាលជលផលកោះកុង បានចុះសម្របសម្រួលក្រុមការងារគម្រោង CamAdapt ក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការប្រើបា្រស់កម្មវិធី Kobo Toolbox សម្រាប់ប្រមូល និងគ្រប់គ្រងទិន្នន័យប្រព័ន្ធត្រួតពិនិត្យផែនការគ្រប់គ្រងដល់សហគមន៍នេសាទ

    , ,
    មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
    30/09/2026
  • រដ្ឋបាលឃុំភ្ញីមាស បានចូលរួមយុទ្ធនាការសម្អាតបរិស្ថាន នៅតាមដងផ្លូវចាប់ពីចំណុចបញ្ជាការដ្ឋានផ្នែកសឹករងស្រុកគិរីសាគរ ទៅដល់ចំណុចឃ្លាំស តាមបណ្ដាលផ្លូវសាធារណៈវិថីវិស័យភូថង

    , ,
    រដ្ឋបាលស្រុកគិរីសាគរ
    30/09/2026
  • លោក តាត់ ម៉ៅ ប្រធានក្រុមល្បាតប្រចាំការនៅស្នាក់ការឧទ្យានុរក្សត្រពាំងវែង នៃឧទ្យានជាតិជួរភ្នំក្រវាញ និងមន្ត្រីឧទ្យានុរក្សចំនួន ០៣រូប បានសហការជាមួយអង្គការមរតក និងសហគមន៍តំបន់ការពារធម្មជាតិភ្នំទ័ពជាង ចុះដាំកូនផ្តៅចំនួន ២៥០ដើម នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិភ្នំទ័ពជាងនៃនៃឧទ្យានជាតិជួរភ្នំក្រវាញ ដែលស្ថិតនៅភូមិអង្គរកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ។

    , ,
    មន្ទីរបរិស្ថាន
    30/09/2026
  • ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំភ្ញីមាស បានដឹកនាំកម្លាំងប៉ុស្តិ៍ និងកម្លាំងប្រជាការពារឃុំភ្ញីមាសសហការជាមួយកម្លាំងអធិការដ្ឋានស្រុកគិរីសាគរ ចុះការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពក្នុងពិធីបុណ្យកាន់បិណ្ឌ និងដាក់បិណ្ឌ នៅវត្តគិរីតេជោ (ហៅវត្តកូនកុក)

    , ,
    រដ្ឋបាលស្រុកគិរីសាគរ
    30/09/2026
  • លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំពិនិត្យ ពិភាក្សាការងារ គម្រោងឥណទានកាបូន ក្នុងភូមិសាស្ត្រខេត្តកោះកុង

    , ,
    ហេង គីមឆន
    30/09/2026
  • លោក ប្រាក់ វិចិត្រ ប្រធានក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ និងលោក លោកស្រី សមាជិក សមាជិកាក្រុង និងលោក ភូថង សេរីវុឌ្ឍី អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ ព្រមទាំងមន្ត្រីរាជការសាលាក្រុង បានអញ្ជើញចូលរួមពិធីវេនកាន់បិណ្ឌទី២ នៅវត្តអម្ពទិយារាម ហៅវត្តព្រែកស្វាយ

    , ,
    រដ្ឋបាលក្រុងខេមរភូមិន្ទ
    30/09/2026
  • លោក សុប ប៉ាស្សារី អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំការរៀបចំរបាយការណ៍បូកសរុប សកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆ្នាំ២០២៦ និងទិសដៅបន្តឆ្នាំ២០២៧ របស់រាជរដ្ឋាភិបាល

    , ,
    រដ្ឋបាលក្រុងខេមរភូមិន្ទ
    30/09/2026
  • លោកឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង និងលោកស្រី ព្រមទាំងលោក លោកស្រីមេបញ្ជាការរង នាយទាហាន នាយទាហានរង ពលទាហាន បានអញ្ជើញសូត្រមន្តក្នុងឱកាសកាន់បិណ្ឌវេនទី៤ នៅវត្តជោតញ្ញាណ ស្ថិតនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

    , ,
    ហេង គីមឆន
    30/09/2026