/ / /

រដ្ឋបាលឃុំភ្ញីមាស បានចូលរួមយុទ្ធនាការសម្អាតបរិស្ថាន នៅតាមដងផ្លូវចាប់ពីចំណុចបញ្ជាការដ្ឋានផ្នែកសឹករងស្រុកគិរីសាគរ ទៅដល់ចំណុចឃ្លាំស តាមបណ្ដាលផ្លូវសាធារណៈវិថីវិស័យភូថង

រដ្ឋបាលឃុំភ្ញីមាស

…………………………………
លោកស្រី ទិត ជាត្រា មេឃុំស្ដីទី បានដឹកនាំក្រុមការងារឃុំ រួមមាន សមាជិកក្រុមប្រឹក្សាឃុំ នាយរងប៉ុស្តិ៍ មន្រ្តីប៉ុស្តិ៍ មេភូមិ អនុភូមិ សមាជិកភូមិ នាយិកាសាលាតានី នាយរងសាលាតានី នាយរងសាលាពាមកាយ ប្រជាការពារ និងសិស្សានុសិស្ស ក្នុងនោះក៏មានការអញ្ជើញចូលរួមពីលោក ទន់ សេដ្ឋា នាយករងរដ្ឋបាលស្រុកគិរីសាគរ លោក ឌី កំសាន្ត ប្រធានការិយាល័យសេដ្ឋកិច្ចស្រុក លោក ជីប ជីវិន ប្រធានការិយាល័យធនធានមនុស្សស្រុក មន្ត្រីការិយាល័យភូមិបាលស្រុក មន្ត្រីការិយាល័យអប់រំស្រុក មន្ត្រីបរិស្ថានឧទ្យានជាតិ ចូលរួមយុទ្ធនាការសម្អាតបរិស្ថាន នៅតាមដងផ្លូវចាប់ពីចំណុចបញ្ជាការដ្ឋានផ្នែកសឹករងស្រុកគិរីសាគរ ទៅដល់ចំណុចឃ្លាំស តាមបណ្ដាលផ្លូវសាធារណៈវិថីវិស័យភូថង។
សរុបអ្នកចូលរួមចំនួន៦១នាក់ ស្រី១៨នាក់
ក្នុងនោះរដ្ឋបាលឃុំភ្ញីមាសបានឧបត្ថម្ភថវិកាចំនួន១០០,០០០៛ សម្រាប់ទិញសម្ភារៈអនាម័យបរិស្ថាន និងអាហារសម្រន់ (សេវាសង្គម)។
…………………………………..
ថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆាំ្ន២០២៦
September 30,2026

អត្ថបទផ្សេងទៀត

  • មន្ទីរបរិស្ថាន/
    30/09/2026

    លោក តាត់ ម៉ៅ ប្រធានក្រុមល្បាតប្រចាំការនៅស្នាក់ការឧទ្យានុរក្សត្រពាំងវែង នៃឧទ្យានជាតិជួរភ្នំក្រវាញ និងមន្ត្រីឧទ្យានុរក្សចំនួន ០៣រូប បានសហការជាមួយអង្គការមរតក និងសហគមន៍តំបន់ការពារធម្មជាតិភ្នំទ័ពជាង ចុះដាំកូនផ្តៅចំនួន ២៥០ដើម នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិភ្នំទ័ពជាងនៃនៃឧទ្យានជាតិជួរភ្នំក្រវាញ ដែលស្ថិតនៅភូមិអង្គរកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ។

  • រដ្ឋបាលស្រុកគិរីសាគរ/
    30/09/2026

    ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំភ្ញីមាសបានដឹកនាំកម្លាំងប៉ុស្តិ៍ និងកម្លាំងប្រជាការពារឃុំភ្ញីមាសសហការជាមួយកម្លាំងអធិការដ្ឋានស្រុកគិរីសាគរ ចុះការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពក្នុងពិធីបុណ្យកាន់បិណ្ឌ និងដាក់បិណ្ឌ នៅវត្តគិរីតេជោ (ហៅវត្តកូនកុក)

  • ហេង គីមឆន/
    30/09/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំពិនិត្យ ពិភាក្សាការងារ គម្រោងឥណទានកាបូន ក្នុងភូមិសាស្ត្រខេត្តកោះកុង

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    30/09/2026

    លោក ប្រាក់ វិចិត្រ ប្រធានក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ និងលោក លោកស្រី សមាជិក សមាជិកាក្រុង និងលោក ភូថង សេរីវុឌ្ឍី អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ ព្រមទាំងមន្ត្រីរាជការសាលាក្រុង បានអញ្ជើញចូលរួមពិធីវេនកាន់បិណ្ឌទី២ នៅវត្តអម្ពទិយារាម ហៅវត្តព្រែកស្វាយ

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    30/09/2026

    លោក សុប ប៉ាស្សារី អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំការរៀបចំរបាយការណ៍បូកសរុប សកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆ្នាំ២០២៦ និងទិសដៅបន្តឆ្នាំ២០២៧ របស់រាជរដ្ឋាភិបាល

  • ហេង គីមឆន/
    30/09/2026

    លោកឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង និងលោកស្រី ព្រមទាំងលោក លោកស្រីមេបញ្ជាការរង នាយទាហាន នាយទាហានរង ពលទាហាន បានអញ្ជើញសូត្រមន្តក្នុងឱកាសកាន់បិណ្ឌវេនទី៤ នៅវត្តជោតញ្ញាណ ស្ថិតនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង