រដ្ឋបាលស្រុកបូទុមសាគរ


  • លោក អាន ចាន់គង្គារ ប្រធានការិ.ផែនការនិងគាំទ្រឃុំសង្កាត់ បានចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី ការបំពេញកម្រងសំណួរឃុំសង្កាត់ក្នុងប្រព័ន្ធ (kobo)ដល់អ្នកពាក់ព័ន្ធរដ្ឋបាលឃុំសង្កាត់ ស្ថិតក្រោមអធិបតីភាព បណ្ឌិត អ៊ុក ភ័ត្រា អភិបាលរង នៃគណ:អភិបាលខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    14/02/2023
  • វេលាម៉ោង ០២ :៣០នាទីរសៀល លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ នឹងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានឧបត្ថម្ភថវិកាលើកទឹកចិត្តចំនួន ៨០០.០០០ រៀល ដល់កងកម្លាំងអធិការដ្ឋាននគរបាលស្រុក ដែលបានចុះ ប្រតិបត្តិការបង្ក្រាបករណី រក្សាទុក និងប្រើប្រាស់នូវសារធាតុគ្រឿងញៀន

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    14/02/2023
  • លោកស្រី ង៉ែ ដា ជំទប់ទី១ ឃុំកណ្តោលបានផ្តល់កាតវីងជូនស្ត្រីមានផ្ទៃពោះឈ្មោះ ឆេង គឹមឡាង អាយុ២៩ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅ ភូមិធ្នង់ ឃុំកណ្តោលស្រុកបូទុមសាគរ ខេត្តកោះកុង ដើម្បីយកទៅប្រើប្រាស់តាមការណែនាំរបស់មណ្ឌលសុខភាព

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    13/02/2023
  • លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានប្រគល់ផ្កាបាយក្ដាំង និងផ្កាយីថូចំនួន៦២ដើមដល់គណៈកម្មការគ្រប់គ្រងសាលា និងលោកនាយក លោកគ្រូ នៃសាលាបឋមសិក្សាអណ្តូងទឹក សម្រាប់ដាំតុបតែងកែលំអរនៅក្នុងទីធ្លាសាលាបង្កើននូវសោភ័ណ្ឌភាព និងទាក់ទាញកុមារឱ្យចូលចិត្តមកសាលារៀន ដើម្បីកាត់បន្ថយការបោះបង់ការសិក្សារបស់កុមារ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    13/02/2023
  • រដ្ឋបាលស្រុកបូទុមសាគរ បានបើកកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសស្រុក ដើម្បីពិនិត្យនិងផ្ដល់យោបល់ លើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៣-២០២៥)របស់រដ្ឋបាលស្រុក ស្ថិតក្រោមអធិបតីភាព លោក ក្រូច បូរីសីហា អភិបាល នៃគណ:អភិបាលស្រុកបូទុមសាគរ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    13/02/2023
  • លោកស្រី ផៃ ទួន សមាជិកក្រុមប្រឹក្សាឃុំ ទទួលបន្ទុកកិច្ចការនារី និងកុមារឃុំបានសហការជាមួយមេភូមិតានូនចុះសួរសុខទុក្ខចាស់ជរាមានជម្ងឺប្រចាំកាយ នៅភូមិតានូន និងបាននាំយកគ្រឿងឧបភោគបរិភោគមួយចំនួនផ្ដល់ជូនលោកយាយ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    13/02/2023
  • ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្រ្តីរាជការ នៃរដ្ឋបាលស្រុកបូទុមសាគរ បានធ្វើការគោរពទង់ជាតិ និងភ្លេងជាតិ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃចន្ទនេះដើមសប្តាហ៍

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    13/02/2023
  • លោក អិក កួន មេឃុំថ្មស បានអញ្ជើញចូលរួមជាអធិបតីពិធីសម្ពោធការដាក់ឲ្យ ប្រើប្រាស់ផ្លូវបេតុងសាមគ្គី ស្ថិតនៅចំណុចភូមិដូង ស្ថិតក្នុង ភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    12/02/2023
  • លោកស្រី ង៉ែ ដា ជំទប់ទី១ឃុំកណ្ដោល បានដឹកនាំក្រុមការងារឃុំចុះសួសុខទុក្ខ លោកស្រី រី តិន ទើបតែសំរាលកូននិងបាននាំយកសម្ភារៈមួយចំនួនផ្ដល់ជូនដើម្បីជួយសំរាលក្នុងការថែរក្សាសុខភាព

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    12/02/2023
  • តាមការចាត់តាំងពីរដ្ឋបាលស្រុកបូទុមសាគរ លោក នី ដារ៉ា នាយករងរដ្ឋបាល ដឹកនដឹកនាំក្រុមការងារស្រុក សហការជាមួយអាជ្ញាធរឃុំថ្មស បានចុះពិនិត្យទីតាំងស្នើសុំសាងសង់លំនៅឋាន ចំនួន០៣ទីតាំង ក្នុងមូលដ្ឋានឃុំថ្មស

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    10/02/2023
  • សេចក្តីជូនដំណឹងលេខ៣៧០ ស.ជ.ណ ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ

    , , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    11/02/2023
  • លោក វ៉ន វ៉ាត ប្រធានក្រុមប្រឹក្សាឃុំ និងជាប្រធានគណៈកម្មាធិការកសាងផែនការ និងថវិកាឃុំតានូន បានដឹកនាំ កិច្ចប្រជុំពិនិត្យ វិភាគស្ថានភាពទូទៅក្នុងឃុំ និងរៀបចំកាលបរិច្ឆេទ សម្រាប់ចុះការចុះពិគ្រោះយោបល់ជាមួយប្រជាពលតាមភូមិ ប្រមូលព័ត៌មាន បញ្ហា តម្រូវការ និងដំណោះស្រាយ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    10/02/2023