/ / /

លោក អិក កួន មេឃុំថ្មស បានអញ្ជើញចូលរួមជាអធិបតីពិធីសម្ពោធការដាក់ឲ្យ ប្រើប្រាស់ផ្លូវបេតុងសាមគ្គី ស្ថិតនៅចំណុចភូមិដូង ស្ថិតក្នុង ភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង

លោក អិក កួន មេឃុំថ្មស បានអញ្ជើញចូលរួមជាអធិបតីពិធីសម្ពោធការដាក់ឲ្យ ប្រើប្រាស់ផ្លូវបេតុងសាមគ្គី ស្ថិតនៅចំណុចភូមិដូង ស្ថិតក្នុង ភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។

    ការផ្ដួចផ្ដើមកសាងផ្លូវបេតុងនេះក្រោមការដឹកនាំនិងជួយ ឧបត្ថម្ភពីមេឃុំ ក្នុងនោះផងដែរក៏មានការចូលរួមឧបត្ថម្ភពីសប្បុរសជនក្នុងមូលដ្ឋានឃុំថ្មស ។ ផ្លូវបេតុងនេះមានប្រវែង បណ្ដោយ ២៥៦ម៉ែត្រ ទទឹង ៣ម៉ែត្រ ចំណាយថវិកាអស់ ២៣,១៧០,០០០រៀល។ ការចំណាយមិនបានបូករួមទាំងកម្លាំងពលកម្មនោះទេ ដោយសារកម្លាំងពលកម្មគឺជាការចូលរួមចំណែកសាមគ្គីរបស់ប្រជាពលរដ្ឋដោយផ្ទាល់ ដោយចាប់ផ្ដើមសាងសង់នៅថ្ងៃទី ០៧ ខែមករា ឆ្នាំ ២០២៣  និងបានបញ្ចប់ការសាសងនៅថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២៣។

 ប្រភព@រដ្ឋបាលឃុំថ្មស

================

ថ្ងៃសៅរ៍ ៦រោច ខែមាឃ ឆ្នាំខាល

ចត្វាស័ក ពុទ្ធសករាជ ២៥៦៦

ត្រូវនឹងថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ២០២៣

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    02/04/2026

    លោក ហាក់ ឡេង អភិបាលស្តីទីខេត្តកោះកុង និងលោក ឈិត រតនៈ អភិបាលរង នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំ ស្តីពីការពង្រឹងវិន័យ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារមន្ត្រីរាជការក្រសួងមហាផ្ទៃ

  • ហេង គីមឆន/
    02/04/2026

    លោក ទៀ សុរៈឆ័យ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញឧបត្ថម្តគ្រឿងឧបភោគបរិភោគ និងសម្ភារមួយចំនួន ដល់កម្លាំង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង

  • ហេង គីមឆន/
    02/04/2026

    ក្រុមប្រឹក្សាខេត្តកោះកុង សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយក្រុមគ្រួសារនៃសព ឯកឧត្ដម អ៊ុំ សាខុម សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ

  • ហេង គីមឆន/
    02/04/2026

    លោក ហេង គីមឆន នាយករង រដ្ឋបាលសាលាខេត្តកោះកុង បានចុះពិនិត្យការស្ដារប្រព័ន្ធប្រឡាយ ក្នុងក្រុងខេមរភូមិន្ទ

  • ហេង គីមឆន/
    02/04/2026

    លោក ទៀ សុរៈឆ័យ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញឧបត្ថម្តគ្រឿងឧបភោគបរិភោគ និងសម្ភារមួយចំនួន ដល់កម្លាំងកងការពារលេខ២ កោះយ៉

  • ហេង គីមឆន/
    02/04/2026

    លោក អ៊ូច ពន្លក នាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត ដោយមានការចង្អុលបង្ហាញពីលោកជំទាវ ឈឺ វ៉ា អភិបាលខេត្តកោះកុង បានចុះពិនិត្យទីតាំងស្ដារលូ ២ខ្សែអមសងខាងផ្លូវ ពីចំណុចស្ត្រីរែកផ្លែឈើ រហូតទៅដល់ផ្លូវបំបែកទល់មុខអធិការក្រុងខេមរភូមិន្ទ ដើម្បីស្ដារកាកសំណល់ក្នុងលូកន្លងមក ដើម្បីឱ្យមានចរន្តទឹកហូរឡើងវិញ