ម៉ោង៨:០០នាទីព្រឹក ថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០២៣ រដ្ឋបាលស្រុកបូទុមសាគរ បានបើកកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសស្រុក ដើម្បីពិនិត្យនិងផ្ដល់យោបល់ លើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៣-២០២៥)របស់រដ្ឋបាលស្រុកស្ថិតក្រោមអធិបតីភាព លោក ក្រូច បូរីសីហា អភិបាល នៃគណ:អភិបាលស្រុកបូទុមសាគរ ដែលមានសមាសភាពចូលរួម លោកលោកស្រីដែលជាសមាជិកគណ:កម្មាធិការសម្របសម្រួលបច្ចេកទេសស្រុក សរុប៣០នាក់ នៅសាលប្រជុំ (ខ)សាលាស្រុកបូទុមសាគរ។
ប្រភព៖រដ្ឋបាលស្រុកបូទុមសាគរ
————————————–
ថ្ងៃចន្ទ ៨ រោច ខែមាឃ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣
ថ្ងៃនេះ ជាថ្ងៃសីល
February 13, 2023






