វេលាម៉ោង ០២ :៣០នាទីរសៀល លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ នឹងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានឧបត្ថម្ភថវិកាលើកទឹកចិត្តចំនួន ៨០០.០០០ រៀល ដល់កងកម្លាំងអធិការដ្ឋាននគរបាលស្រុក ដែលបានចុះ ប្រតិបត្តិការបង្ក្រាបករណី រក្សាទុក និងប្រើប្រាស់នូវសារធាតុគ្រឿងញៀន កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង និងបាននាំយកជនសង្ស័យករណីឃាតកម្មចាក់សំលាប់មនុស្ស នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង២២និង៣០នាទី ស្ថិតនៅភូមិអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុងដែលជនសង្ស័យបានរត់គេចខ្លួនទៅស្រុកកំណើតភូមិមុន្នីសិលា ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង។
ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ
—————————————–
ថ្ងៃចន្ទ ៨ រោច ខែមាឃ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣
ថ្ងៃនេះ ជាថ្ងៃសីល
February 13, 2023





