ដោយមានការណែនាំពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង លោក ក្រូច បូរីសីហា អភិបាល នៃគណ:អភិបាលស្រុកបូទុមសាគរ បានដឹកនាំមន្រ្តីសាលាស្រុក មេភូមិជីមាល និងមេភូមិអណ្ដូងទឹក អាជ្ញាធរឃុំអណ្ដូងទឹក ចុះពិនិត្យនិងធ្វើការជួសជុលផ្លូវចំនួនពីរខ្សែស្ថិតនៅក្នុងភូមិជីមាល និងភូមិអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង÷
១.ផ្លូវលំក្រាលគ្រួសក្រហមខ្សែទី១ ដែលមានបណ្ដោយប្រវែង ១០០០ម៉ែត្រ ទទឹងមានប្រវែង ០៦ម៉ែត្រនៅចំណុចទល់មុខកាហ្គាសាំងតេលា ស្ថិតនៅភូមិជីមាល បានរួចរាល់ជាស្ថាពរ។
២.ផ្លូវលំគ្រួសក្រហមខ្សែទី២ ដែលមានបណ្ដោយប្រវែង ១០០ម៉ែត្រ ទទឹងមានប្រវែង០៥ម៉ែត្រ នៅចំណុចភូមិថ្មីសិរីដីដុះ ស្ថិតនៅក្នុងភូមិអណ្ដូងទឹក បានរួចរាល់ជាស្ថាពរ។
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
===================
ថ្ងៃព្រហស្បតិ៍ ៤ រោច ខែមាឃ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣
វេលាម៉ោង០៤:០០នាទីរសៀល















