រដ្ឋបាលស្រុកបូទុមសាគរ


  • លោក សាង ស៊ីណេត អភិបាលរងស្រុក តំណាងលោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ អញ្ជើញចូលរួមក្នុងវេទិកាកម្រិតខ្ពស់ថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិក លើកទី១១ ស្ដីពី៣R និងសេដ្ឋកិច្ចវិលជុំក្រោមប្រធានបទIntegrating Circular Economy in Major Development Sectors toward Achieving Zero Waste Societies and the SDGs

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    08/02/2023
  • សេចក្តីជូនដំណឹងលេខ០១០/២៣ ស.ជ.ណ ចុះថ្ងៃទី០៨ ខែ ឆ្នាំ២០២៣ របស់រដ្ឋបាលស្រុកបូទុមសាគរ ស្តីពីការចូលរួមសហការរុះរើដោយខ្លួនឯង ខ្ទមអាណាធិបតេយ្យ ដែលលោក លោកស្រី បានសាងសង់នៅលើទីតាំងដីបម្រុងសាធារណៈរបស់រដ្ឋ ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកបូទុមសាគរ ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    08/02/2023
  • លោកស្រី អ៉ិន សោភ័ណ្ឌ អភិបាលស្ដីទី បានដឹកនាំកិច្ចប្រជុំដោះស្រាយសម្របសម្រួលបញ្ហាទំនាស់ដីធ្លី រវាងឈ្មោះ ប៉ាន អយ និងឈ្មោះ ស៊ីម សុខលាង ប្ដឹងឈ្មោះ ព្រំ នៀម ស្ថិតនៅភូមិព្រែកខ្យង ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង ដោយមានការចូលរួមពីអាជ្ញាធរ ភូមិ ឃុំ និងអ្នកពាក់ព័ន្ធ នៅសាលប្រជុំ”ខ”សាលាស្រុកបូទុមសាគរ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    07/02/2023
  • រដ្ឋបាលស្រុកបូទុមសាគរ សូមជម្រាបជូនដំណឹងដល់សាធារណជន និងអង្គភាពនានា ដែល មានការពាក់ព័ន្ធនឹងក្បាលដីទាំងអស់ ស្ថិតនៅភូមិសុវណ្ណបៃតង ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង ឱ្យបានជ្រាបថា គណៈកម្មការរដ្ឋបាល នឹងផ្សព្វផ្សាយសេចក្ដីសម្រេចកំណត់តំបន់សម្រាប់ធ្វើ ការវិនិច្ឆ័យចំនួន ០១ភូមិ នៅភូមិសុវណ្ណាបៃតង ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង ជាតំបន់ ធ្វើការចុះបញ្ជីដីដែលមានលក្ខណៈជាប្រព័ន្ធ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    07/02/2023
  • លោក ឈុន ឃៀន ប្រធានការិយាល័យច្រកចេញចូលតែមួយ និងលោក ប៊ូ វាសនា ប្រធានការិយាល័យ សេដ្ឋកិច្ចនិងអភិវឌ្ឍន៍សហគមន៍ សហការជាមួយអាជ្ញាធរឃុំអណ្តូងទឹក ចុះពិនិត្យទីតាំងស្នើសុំចាក់បំពេញអាចម៍ដីកម្មសិទ្ធឯកជន របស់ប្រជាពលរដ្ឋ ចំនួន០២ ទីតាំង ស្ថិតនៅភូមិអណ្តូងទឹក និងភូមិតាអូក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខែត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    07/02/2023
  • លោកស្រី អ៉ិន សោភ័ណ្ឌ អភិបាលស្ដីទី បានដឹកនាំកិច្ចប្រជុំដោះស្រាយសម្របសម្រួលបញ្ហាទំនាស់ដីធ្លី រវាងឈ្មោះ តឹម លូយ ជាមួយឈ្មោះ ប៉ាន អូន និងឈ្មោះ អៀន សឿន ស្ថិតនៅភូមិព្រែកខ្យង ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង ដោយមានការចូលរួមពីអាជ្ញាធរ ភូមិ ឃុំ និងអ្នកពាក់ព័ន្ធ នៅសាលប្រជុំ”ខ”សាលាស្រុកបូទុមសាគរ។ ក្រោយពីបានធ្វើការសម្របសម្រួលពីប្រធានអង្គប្រជុំរួចមក ភាគីទាំងពីរបានយល់ព្រមឯកភាពគ្នា

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    07/02/2023
  • លោកស្រី សាត សុវណ្ណារ៉េត ប្រធានការិយាល័យ សង្គមកិច្ច និងសុខមាលភាពសង្គម លោកស្រី សេង ស្រីនាង សមាជិក គ.ក.ស.ក បានចូលរួម ចុះពិនិត្យតាមដាននិងគាំទ្រដល់កសិករ ស្តីពី កិច្ចការពារកុមារ ការចិញ្ចឹមកូនបែបវិជ្ជមាន និងសមភាពយេនឌ័រ ដល់ គ ក ន ក ស្ថិតក្នុង ភូមិព្រែកខ្យង ឃុំថ្មតានូន ស្រុកបូទុមសាគរ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    07/02/2023
  • លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក, លោក ក្រូច បូរីសីហា អភិបាលនៃគណ:អភិបាលស្រុកបូទុមសាគរ មន្រ្តីទទួលបន្ទុកគ្រោះមហន្តរាយ មេឃុំ និងស្មៀនឃុំទាំង៤ បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីយន្តការ និងតួនាទីភារកិច្ខរបស់មន្ត្រីទទួលបន្ទុកការងារគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ក្រោមអធិបតីភាព លោកស្រី អ៉ី នារីនេត ឣភិបាលរង នៃគណៈឣភិបាលខេត្ត

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    07/02/2023
  • លោក រ៉ែម សុធារ នាយករងរដ្ឋបាលសាលាស្រុក និងលោក ហាក់ បូរ៉ា ប្រធានការិយាល័យ ដែនដីនគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក បានដឹកនាំក្រុមការងារស្រុក សហការជាមួយអាជ្ញាធរ ភូមិ ឃុំ កណ្តោល ចុះពិនិត្យនិងរុករកអ័ក្សផ្លូវដីបែងចែកជូនប្រជាពលរដ្ឋ ស្ថិតនៅភូមិតាំកន់ ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    07/02/2023
  • លោក ខេង គង់ នាយករដ្ឋបាលសាលាស្រុក ដឹកនាំក្រុមការងារស្រុក សហការជាមួយ នាយកសាលាបឋមសិក្សាស្រែថ្មី ពិនិត្យ ការជួសជុលតុបតែងកែលំអរថ្នាក់រៀន ទីលានតារាងបាលទាត់ និងផ្លូវបេតុងចូលសាលាបឋមសិក្សាស្រែថ្មី ស្ថិតនៅភូមិស្រែថ្មី ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    07/02/2023
  • តាមការចាត់តាំងរបស់រដ្ឋបាលស្រុក លោកស្រី សាត សុវណ្ណរ៉េត ប្រធានការិយាល័យ សង្គមកិច្ច និងសុខមាលភាពសង្គម ចូលរួមកិច្ចប្រជុំ ស្តីពីការតាមដាន ពិនិត្យការគ្រប់គ្រង ករណីបច្ចេកវិទ្យា Primero និងផ្ទៀងផ្ទាត់ទិន្ន័យ អធិការកិច្ច កន្លែងថែទាំកុមារ តាមប្រព័ន្ធវីដេអូរ អនឡាញ (Zoon)

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    06/02/2023
  • លោក ក្រូច បូរីសីហា អភិបាលស្រុក តំណាងគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ និងកញ្ញា ប៊ួយ ដានី ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ និងជាមន្ត្រីប្រចាំការអនុសាខា បានចូលរួមកិច្ចប្រជុំបូកសរុបរលទ្ធផល សកម្មភាពការងារ ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក ជំទាវ មិថុនា ភូថង អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    06/02/2023