/ / /

សេចក្តីជូនដំណឹងលេខ០១០/២៣ ស.ជ.ណ ចុះថ្ងៃទី០៨ ខែ ឆ្នាំ២០២៣ របស់រដ្ឋបាលស្រុកបូទុមសាគរ ស្តីពីការចូលរួមសហការរុះរើដោយខ្លួនឯង ខ្ទមអាណាធិបតេយ្យ ដែលលោក លោកស្រី បានសាងសង់នៅលើទីតាំងដីបម្រុងសាធារណៈរបស់រដ្ឋ ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកបូទុមសាគរ ខេត្តកោះកុង

សេចក្តីជូនដំណឹងលេខ០១០/២៣ ស.ជ.ណ ចុះថ្ងៃទី០៨ ខែ ឆ្នាំ២០២៣ របស់រដ្ឋបាលស្រុកបូទុមសាគរ ស្តីពីការចូលរួមសហការរុះរើដោយខ្លួនឯង ខ្ទមអាណាធិបតេយ្យ ដែលលោក លោកស្រី បានសាងសង់នៅលើទីតាំងដីបម្រុងសាធារណៈរបស់រដ្ឋ ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកបូទុមសាគរ ខេត្តកោះកុង។ រដ្ឋបាលស្រុកបូទុមសាគរ មានកិត្តិយសសូមជម្រាបជូន លោក លោកស្រី ដែលបានសាងសង់ខ្ទមអាណាធិបតេយ្យនៅលើទីតាំងដីបម្រុងសាធារណៈរបស់រដ្ឋ ស្ថិតនៅ ក្នុងភូមិសាស្ត្រស្រុកបូទុមសាគរ ខេត្តកោះកុងឲ្យបានជ្រាបថា៖ កន្លងមករដ្ឋបាលឃុំទាំងបួន នៃស្រុកបូទុមសាគរ ធ្លាប់បានធ្វើការផ្សព្វផ្សាយជូនដំណឹងឲ្យរុះរើពីរ ឬបីដងរួចមក តែលោក លោកស្រី មិនបានអនុវត្តតាមសេចក្តី ជូនដំណឹងរបស់រដ្ឋបាលឃុំទេ។

រដ្ឋបាលស្រុកបូទូមសាគរ សូមកំណត់កាលបរិច្ឆេទសម្រាប់ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងការរុះរើ ដោយខ្លួនឯង ដោយគិតចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ រហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ជាកំហិត។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូម បងប្អូនប្រជាពលរដ្ឋ ដែលដឹងខ្លួនថា បានសាងសង់ ខ្ទមអាណាធិបតេយ្យនៅលើទីតាំងដីបម្រុងសាធារណៈរបស់រដ្ឋ ត្រូវចូលរួមសហការរុះរើ ដោយខ្លួនឯង។

រដ្ឋបាលស្រុកបូទុមសាគរ សង្ឃឹមយ៉ាងម៉ុតមាំថា លោក លោកស្រី ដែលបានសាងសង់ខ្ទម អាណាធិបតេយ្យនៅលើទីតាំងដីបម្រុងសាធារណៈរបស់រដ្ឋ ទាំងអស់គា្ន ពិតជាមានសុឆន្ទះ ចូលរួមសហការ កុំបីខកខាន។

ក្នុងករណីលោក លោកស្រី មិនបានចូលរួមសហការតាមសេចក្ដីជូនដំណឹងនេះ រដ្ឋបាលស្រុក និង អនុវត្តវិធានរដ្ឋបាល ហើយរដ្ឋបាលស្រុកមិនទទួលខុសត្រូវ រាល់ការបាត់បង់ផលប្រយោជន៍ណាមួយឡើយ។ សូមអរគុណ!

(សូមអានព័ត៌មានលម្អិតនៅខាងក្រោម)

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

====================

ថ្ងៃពុធ ៣ រោច ខែមាឃ ឆ្នាំខាល

ចត្វាស័ក ពុទ្ធសករាជ ២៥៦៦

ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣

ខែកុម្ភៈ 8, 2023

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    02/04/2026

    លោក ទៀ សុរៈឆ័យ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញឧបត្ថម្តគ្រឿងឧបភោគបរិភោគ និងសម្ភារមួយចំនួន ដល់កម្លាំង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង

  • ហេង គីមឆន/
    02/04/2026

    ក្រុមប្រឹក្សាខេត្តកោះកុង សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយក្រុមគ្រួសារនៃសព ឯកឧត្ដម អ៊ុំ សាខុម សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ

  • ហេង គីមឆន/
    02/04/2026

    លោក ហេង គីមឆន នាយករង រដ្ឋបាលសាលាខេត្តកោះកុង បានចុះពិនិត្យការស្ដារប្រព័ន្ធប្រឡាយ ក្នុងក្រុងខេមរភូមិន្ទ

  • ហេង គីមឆន/
    02/04/2026

    លោក ទៀ សុរៈឆ័យ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញឧបត្ថម្តគ្រឿងឧបភោគបរិភោគ និងសម្ភារមួយចំនួន ដល់កម្លាំងកងការពារលេខ២ កោះយ៉

  • ហេង គីមឆន/
    02/04/2026

    លោក អ៊ូច ពន្លក នាយកទីចាត់ការផែន និងវិនិយោគសាលាខេត្ត ដោយមានការចង្អុលបង្ហាញពីលោកជំទាវ ឈឺ វ៉ា អភិបាលខេត្តកោះកុង បានចុះពិនិត្យទីតាំងស្ដារលូ ២ខ្សែអមសងខាងផ្លូវ ពីចំណុចស្ត្រីរែកផ្លែឈើ រហូតទៅដល់ផ្លូវបំបែកទល់មុខអធិការក្រុងខេមរភូមិន្ទ ដើម្បីស្ដារកាកសំណល់ក្នុងលូកន្លងមក ដើម្បីឱ្យមានចរន្តទឹកហូរឡើងវិញ

  • ហេង គីមឆន/
    02/04/2026

    លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញបិទកិច្ចប្រជុំស្តីពី “អភិបាលកិច្ច និងការគ្រប់គ្រង” ជូនសាខាកាកបាទក្រហមកម្ពុជា ទាំង២៥រាជធានីខេត្ត