រដ្ឋបាលស្រុកបូទុមសាគរ


  • ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្រ្តីរាជការ នៃរដ្ឋបាលស្រុកបូទុមសាគរ បានធ្វើការគោរពទង់ជាតិ និងភ្លេងជាតិ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃចន្ទនេះដើមសប្តាហ៍

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    06/02/2023
  • ដោយមានការចាត់តាំងពីលោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ លោក សាង ស៊ីណេត អភិបាលរងស្រុក បានដឹងនាំក្រុមការងារស្រុក សហការជាមួយអាជ្ញាធរភូមិឃុំអណ្ដូងទឹក ចុះពិនិត្យលើទីតាំងសាងសង់ ចំនួន០៣កន្លែង ស្ថិតនៅចំនុចចំការក្រោម ក្នុងភូមិជីមាល ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ដែលមិនមានច្បាប់អនុញ្ញាតសាងសង់

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    04/02/2023
  • វេលាម៉ោង ០៨:៣០នាទីព្រឹក រដ្ឋបាលស្រុកបូទុមសាគរ បានរៀបចំពិធីសូត្រមន្ត ប្រោះព្រំ សូមសេចក្តីសុខ សូមសេចក្តីចម្រើន ក្នុងដំណើរការអគារច្រកចេញចូលតែមួយស្រុកបូទុមសាគរ សម្រាប់បម្រើសេវារដ្ឋបាលជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    04/02/2023
  • លោកស្រី អ៉ិន សោភ័ណ្ឌ អភិបាលរងស្រុក នៃគណ:អភិបាលស្រុកបូទុមសាគរ បានបើកកិច្ចប្រជុំដោះស្រាយសម្របសម្រួលបញ្ហាទំនាស់ដីធ្លី រវាងឈ្មោះ យួន ហួ និងឈ្មោះ អ៊ុំ ហេង ស្ថិតនៅភូមិប្រទាល ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    03/02/2023
  • សេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកបូទុមសាគរ លេខ០០៨/២៣ ស.ជ.ណ ចុះថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ដីពីការជ្រើសរើសបេក្ខជនឱ្យចូលបម្រើការងារជាមន្ត្រីកិច្ចសន្យា នៃរដ្ឋបាលស្រុកបូទុមសាគរសម្រាប់ឆ្នាំ២០២៣

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    03/02/2023
  • លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធការចុះបញ្ជីដីរដ្ឋ ធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នៅក្នុងមូលដ្ឋានស្រុកបូទុមសាគរ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    03/02/2023
  • លោក ហ៊ុយ សំណាង មេឃុំកណ្តោល បានដឹកនាំលោកមេភូមិទាំង៥ និងអ្នកស្មគ្រ័ចិត្តចំនួន០៥នាក់ក្នុង១នាក់១ភូមិកចូលរួមកិច្ចប្រជុំជាមួយអង្គការ កាតានិងអង្គការ ខាណា ស្តីពី កិច្ចប្រជុំរៀបចំផែនការរួមគ្នាក្នុងការចុះមកអនុវត្តការស្រាវជ្រាវជំងឺរបេងតាមបែបសកម្ម នៅមណ្ឌលសុខភាពអណ្តូងទឹក

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    03/02/2023
  • លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ចែកសម្លៀកបំពាក់ និងសម្ភារកីឡា ជូនដល់សិស្សា នុសិស្ស ជាក្រុមកីឡាករ សាលាវិទ្យាល័យ ហ៊ុន សែន ចំការលើ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    03/02/2023
  • រដ្ឋបាលឃុំអណ្តូងទឹក សូមគោរព ប្រគេន ជម្រាបជូនដំណឹង ដល់ ព្រះសង្ឃ លោកតា លោកយាយ បង ប្អូន ប្រជាពលរដ្ឋដែលមានទីលំនៅក្នុងឃុំអណ្តូងទឹកទាំងមូលមេត្តាជ្រាបថា៖ ដោយយោងលិខិតលេខ:០១៨/២៣ ម.ស.ក.ស របស់មជ្ឈមណ្ឌលស្តារលិទ្ធភាពពលកម្ម កាយសម្បទា ខេត្តកំពង់ស្ពឺ ស្តីពិការផ្តល់សេវាស្តាលិទ្ធភាពពលកម្មជូនជនមានពិការភាពរួមមាន: អ្នកដាច់ បាក់ ស្វិត ខ្វិន ខ្វេរ  ស្លាប់ដៃជើង គាំងសន្លាក់ និងរលាកសន្លាក់ធ្ងន់ធ្ងរ។ល

    , , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    03/02/2023
  • ដោយមានការចាត់តាំងពីរដ្ឋបាលស្រុកបូទុមសាគរ លោក ហាក់ បូរ៉ា ប្រធានការិយាល័យ ដែនដីនគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក បានដឹកនាំក្រុមការងារស្រុក សហការជាមួយអាជ្ញាធរ ភូមិ ឃុំ កណ្តោល ចុះពិនិត្យនិងរុករកអ័ក្សផ្លូវដីបែងចែកជូនប្រជាពលរដ្ឋបានបញ្ជប់នូវគម្រោងទី២ ចំនួន១៤៥ដីឡូតិ៍ ស្មើនឹងប្រវែង៥៦២៩ម៉ែត្រ ស្ថិតនៅភូមិប្រលាន ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    01/02/2023
  • លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំកិច្ចប្រជុំការងារចាំបាច់មួយចំនួនរបស់រដ្ឋបាលស្រុកជាមួយលោកនាយក នាយករង និងប្រធាន អនុប្រធាន ការិយាល័យពាក់ព័ន្ធនៅសាលប្រជុំ(ក)សាលាស្រុកបូទុមសាគរ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    01/02/2023
  • លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំមន្រ្តីក្រោមឱវាទ អាជ្ញាធរ ភូមិ ឃុំ និងមានការចូលរួមពីប្រជាពលរដ្ឋ បានចុះពិនិត្យ និងជួសជុលផ្លូវលំ១ខ្សែ ទទឹង៨ម៉ែត្រប្រវែង២៨០ម៉ែត្រ ផ្លូវចូលសូរ៉ាវភូមិខ្មែរឥស្លាម ចំណុចជំហាន២ស្ថិតនៅ ភូមិសុវណ្ណាបៃតង ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង ដែលជាថវិកាផ្ទាល់របស់លោក អភិបាលស្រុកបូទុមសាគរ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    01/02/2023