រដ្ឋបាលស្រុកបូទុមសាគរ


  • តាមការចាត់តាំងរបស់រដ្ឋបាលស្រុក លោកស្រី សេងស្រីនាង មន្រ្តីការិយាល័យអប់រំ យុវជន និងកីឡាស្រុក និងជាមន្រ្តីទទួលបន្ទុកកុមារតូច បានចូលរួមវគ្គសិក្ខាសាលាស្ដីពីការពិគ្រោះយោបល់លើសេចក្តីព្រាង ប្រកាសពីការកែប្រែក្លាយមត្តេយ្យសិក្សាសហគមន៍ជាឧបសម្ព័ន្ធគ្រឹះស្ថានសិក្សាសាធារណៈ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់០៤ ខែកុម្ភៈ ឆ្នាំ២០២៣ របស់អង្គការ PLAN ក្នុងពិធីបើកក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ កុសល អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន ជាគណៈកម្មាធិការជាតិ គាំពារនិងអភិវឌ្ឍកុមារតូច

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    01/02/2023
  • លោក សាង ស៊ីណេត អភិបាលរងស្រុក តំណាង លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានអញ្ជើញចូលរួមកិច្ចប្រជុំរបស់គណ:កម្មការសុខភាពសិក្សាខេត្តកោះកុង ក្រោមអធិបតីភាព លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    31/01/2023
  • កញ្ញា ប៊ួយ ដានី ប្រធានការិ.រដ្ឋបាល និង ហិរញ្ញវត្ថុ និងលោកស្រី សោ សុផានី អនុប្រធានការិ.ច្រកចេញចូលតែមួយ បានចូលរួមកិច្ចប្រជុំការងារគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ និងការប្រើប្រាស់បង្កាន់ដៃបង់ប្រាក់ នៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកោះកុង ក្រោមការដឹកនាំលោក វ៉ា វណ្ណច័ន្ទ ប្រធានការិយាល័យ ទ.ច នៃ មសហវ.ខកក

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    31/01/2023
  • លោក សាង ស៊ីណេត អភិបាលរងស្រុក តំណាង លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ ដឹកនាំមន្រ្តីក្រោមឱវាទ និងក្រុមប្រឹក្សាឃុំទាំង៤ នៃស្រុកបូទុមសាគរ បានចូលរួមសិក្ខា សាលាផ្សព្វផ្សាយអនុក្រឹត្យស្ដីពី “ការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន” ជូនដល់រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ ខេត្ដកោះកុង ក្រោអធិបតីភាព លោក អន សុធារិទ្ធិ អភិបាលរងខេត្តកោះកុង តំណាងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    30/01/2023
  • លោកស្រី អ៉ិន សោភ័ណ្ឌ អភិបាលស្ដីទី លោកស្រី នូ សេងគា ប្រធាន គ.ក.ស.ក ការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម ការិយាល័យផែនការ និងគាំទ្រឃុំសង្កាត់ ការិយាល័យអប់រំយុវជន និងកីឡាស្រុក ក្រុមប្រឹក្សាឃុំ និង ជំនួយការឃុំ នាយកសាលាបឋមសិក្សាទាំង៤ឃុំ នៃស្រុកបូទុមសាគរ បានចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពីការគ្រប់គ្រងដំណើរការអប់រំឪពុកម្ដាយ អាណាព្យាបាលក្នុងការគាំពារ និងអភិវឌ្ឍន៍កុមារតូចសម្រាប់ឃុំ សង្កាត់ ក្រោមអធិបតីភាព លោក ស្រេង ហុង អភិបាលរង នៃគណ:អភិបាលខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    30/01/2023
  • ក្រុមប្រឹក្សាឃុំអណ្តូងទឹក រួមជាមួយអាជ្ញាធរភូមិ បានអញ្ជើញចូលរួមរំលែកមរណៈទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ព្រមទាំងបច្ច័យចំនួន១០ម៉ឺនរៀល ជូនដល់ក្រុមគ្រួសារ នៃសពប្អូនប្រុសឈ្មោះ ឡាយ សុធារិទ្ធ អាយុ១៨ឆ្នាំ ដែលបានទទួលមរណៈភាពកាលពីយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ដោយអំពើឃាតកម្មចាក់សម្លាប់ និងកំពុងប្រារព្ធធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានសព នៅចំនុចកោះរការ ស្ថិតក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    28/01/2023
  • រដ្ឋបាលឃុំអណ្តូងទឹក បានរៀបចំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំ លើកទី៨ អាណត្តិទី៥ ឆ្នាំ២០២៣ ប្រចាំខែមករា ក្រោមអធិបតីភាព លោក ឃៀង យិង ប្រធានក្រុមប្រឹក្សាឃុំ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    28/01/2023
  • លោក សាង ស៊ីណេត អភិបាលរងស្រុក តំណាងឱ្យលោក ក្រូច បូរីសីហា អភិបាល នៃគណ:អភិបាលស្រុក អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំដើម្បីចុះសិក្សាកំណត់ទីតាំងបោះបង្គោលព្រំប្រទល់សម្រាប់គម្រោងវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់ និងធម្មជាតិខ្នាតតូចចំនួន១គម្រោង របស់លោកស្រី កែវ មុំ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    27/01/2023
  • ដោយមាន​ការ​ចាត់តាំង​ពីលោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានចាត់លោក សាង ស៊ី​ណេត អភិបាល​រងស្រុក​ដឹកនាំ​មន្ត្រី​សាលាស្រុក​សហការជាមួយអាជ្ញាធរ​ភូមិ​ស្រែថ្មី អាជ្ញា​ធរឃុំថ្មស កម្លាំង​បុស្តិ៍​រដ្ឋបាល​ឃុំថ្មស បានចុះឃាត់គ្រឿងចក្រ​ដែល​បានធ្វើ​ការចាក់បំពេញអាចម៍ដី​ធ្វើផ្លូវគ្មានច្បាប់អនុញ្ញាតពីមន្ត្រីជំនាញ អាជ្ញាធរឃុំ ស្រុក ស្ថិត​នៅ​ចំណុច​បឹងកញ្ចូត ភូមិ​ស្រែថ្មី ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង​

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    27/01/2023
  • លោកស្រី អិន ធាវី សមាជិកក្រុមប្រឹក្សាឃុំ បានចូលរួម ជាគណៈធិបតី ក្នុងកិច្ចប្រជុំជ្រើសរើសប្រធានបទផ្នែក បំណិនជីវិត នៅវិទ្យាល័យហ៊ុន សែន ចំការលើ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    27/01/2023
  • រដ្ឋបាលឃុំតានូន បានរៀបចំកិច្ចប្រជុំសាមញ្ញ លើកទី៨ ឆ្នាំទី១ របស់ក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក វ៉ន វ៉ាត ប្រធានក្រុមប្រឹក្សាឃុំ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    27/01/2023
  • លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុក បានដឹកនាំមន្រ្តីក្រោមឱវាទ អាជ្ញាធរ ភូមិ ឃុំ ចូលរួមកិច្ចប្រជុំពិភាក្សាក្នុងការចុះបញ្ជីដីរដ្ឋ សម្រាប់ចេញវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកបូទុមសាគរ ខេត្តកោះកុង ក្រោមអធិបតីភាពដឹកនាំកិច្ចប្រជុំដោយ លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង នៅសាលប្រជុំ(ខ) សាលាខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    27/01/2023