/ / /

លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ចែកសម្លៀកបំពាក់ និងសម្ភារកីឡា ជូនដល់សិស្សា នុសិស្ស ជាក្រុមកីឡាករ សាលាវិទ្យាល័យ ហ៊ុន សែន ចំការលើ

លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ចែកសម្លៀកបំពាក់ និងសម្ភារកីឡា ជូនដល់សិស្សា នុសិស្ស ជាក្រុមកីឡាករ សាលាវិទ្យាល័យ ហ៊ុន សែន ចំការលើ  ក្រុមកីឡាករកីឡាការី ទទួលបានដូចជា៖

ឯកសណ្ឋានកីឡា២៥កំផ្លេរ ស្រោមជើង២៥គូរ និងបាល់ទាត់៥បាល់

ឆ្លៀតក្នុងឱកាសនោះដែរលោកអភិបាលស្រុក បានផ្ដាំផ្ញើដល់ក្រុមកីឡាករ កីឡាការីដែលបានចូលរួមចេះសាមគ្គីគ្នា ស្រលាញ់ ចេះយោគយល់អាធ្យាស្រ័យគ្នាទៅវិញទៅមក ហើយរាល់ការប្រកួតត្រូវគោរពនៅច្បាប់របស់កីឡា រួបរួមគ្នាជៀសឆ្ងាយពីគ្រៀងញៀននិងល្បែងផ្សេងៗដែលសង្គមស្អប់ខ្ពើម។ ដើម្បីលើកកម្ពស់ដល់វិស័យកីឡាក្នុងមូលដ្ឋានផង ។ បន្ទាប់មកលោកអភិបាលស្រុក មានមតិបន្ដថាចំពោះវិស័យកីឡាជាផ្នែកមួយចំណែកសម្រាប់ប្អូនៗ តែការសិក្សាគឺជាចំណែកមួយដ៏សំខាន់សម្រាប់ប្អូនៗនាពេលអនាគត់ហើយលោកអភិបាលបានសំណូមពរដល់ក្រុមកីឡាករទាំងអស់ ចំនួន៣ចំណុច៖

  ១/ត្រូវខំប្រឹងប្រែងរៀនសូត្រ និងធ្វើជាយុវជនគំរូដល់ប្អូនៗជំនាន់ក្រោយ

  ២/ជួយថែទាំអនាម័យបរិស្ថាន ទាំងនៅសាលារៀន ក្នុងមូលដ្ឋានរស់នៅ និងធ្វើការផ្សព្វផ្សាយណែនាំបន្ដ

  ៣/ត្រូវនាំគ្នាឆ្លើយថាទេចំពោះគ្រឿងញៀន។ ក្នុងឱកាសនោះដែរ លោកអភិបាលស្រុកបានឧបត្ថម្ភជូនលោកគ្រូ អ្នកគ្រូចំនួន១១នាក់ក្នុង១នាក់៥០.០០០រៀលស្មើនិងថវិកា៥៥០.០០០រៀល ហើយឧបត្ថម្ភជូនសាលាចំនួន៨០០.០០០រៀលផងដែរ។

ក្នុងពិធីនេះដែរដោយមានការអញ្ជើញចូលរួម៖

-លោកនាយករដ្ឋបាលសាលាស្រុក

-លោកប្រធាន អនុប្រធាន ការិយាល័យអប់រំ

-លោកនាយក លោកគ្រូ អ្នកគ្រូ គណៈកម្មការគ្រប់គ្រងសាលា នៃវិទ្យាល័យ ហ៊ុន សែន ចំការលើ

-សប្បុរសជនក្នុងភូមិចំការលើ និងភូមិថ្មស

-ក្រុមកីឡាករ កីឡាការិនី សិស្សានុសិស្សសរុបចំនួន២៣២នាក់ស្រី១០៣នាក់ នៅសាលាវិទ្យាល័យ ហ៊ុន សែនចំការលើ ភូមិចំការលើ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។ ក្រោយពីពិធីសំណេះសំណាលរួចលោកអភិបាលស្រុក សហការី លោកគ្រូអ្នកគ្រូ និងសប្បុរសជនចូលរួមដាំកូនឈើ(កូនក្រញ៉ូង) និងដើមតែក្នុងបរិវេណសាលា

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

====================

ថ្ងៃព្រហស្បតិ៍ ១២ កើត ខែមាឃ ឆ្នាំខាល

ចត្វាស័ក ពុទ្ធសករាជ ២៥៦៦

ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣

កុម្ភៈ 2, 2023

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    28/03/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះពិនិត្យទីតាំងផ្លូវបេតុង១ខ្សែ ដែលមានប្រវែង៤៦០ម ទទឹង៧ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ បានសាងសង់១០០%ដោយក្រុមហ៊ុនឈ្មោះ កក់ ស៊ុនសេង មូនិធិឃុំឆ្នាំ២០២៥ ទីតាំងស្ថិតនៅភូមិតានី និងភូមិកៀនក្រឡាញ់

  • រដ្ឋបាលស្រុកគិរីសាគរ/
    28/03/2026

    រដ្ឋបាលឃុំព្រែកខ្សាច់ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤៦ អាណត្តិ ទី៥ ឆ្នាំទី៤ របស់ក្រុមប្រឹក្សាឃុំ

  • រដ្ឋបាលស្រុកគិរីសាគរ/
    27/03/2026

    រដ្ឋបាលឃុំភ្ញីមាស បានដឹកនាំកិច្ចប្រជុំសាមញ្ញ លើកទី៤៦ អាណត្តិទី៥ ឆ្នាំទី៤ របស់ក្រុមប្រឹក្សាឃុំភ្ញីមាស

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    27/03/2026

    កិច្ចប្រជុំគណៈកម្មាធិការទទួល បន្ទុកកិច្ចការនារី និងកុមារ សម្រាប់ខែមីនា ឆ្នាំ២០២៦ និងកិច្ចប្រជុំសាមញ្ញលើកទី៤៦ ឆ្នាំទី៤ អាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំប៉ាក់ខ្លង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    27/03/2026

    លោកស្រី ចា អែត ជំទប់ទី១ ឃុំប៉ាក់ខ្លង ដឹកនាំសមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងជំនួយការរដ្ឋបាលឃុំ សហការជាមួយមន្ត្រីវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ចុះប្រតិបតិ្តការសម្ភាសន៍ ស្រង់ទិន្នន័យអង្កេតប្រជាសាស្រ្ត និងសុខភាពកម្ពុជាឆ្នាំ២០២៥-២០២៦ នៅសាលាឃុំប៉ាក់ខ្លង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    27/03/2026

    លោក រាជ​ និមល​ ប្រធាន ការិយាល័យ អប់រំ យុវជន និង កីឡា និង​លោក​ ណាវ​ ផល្លា​មន្ត្រី​ការិយាល័យ​អប់រំ​ យុវជន​ និង​កីឡា​ ស្រុកមណ្ឌលសីមា បាន​ចូលរួម​វគ្គ​សិក្ខាសាលា​ ស្តី​ពី​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​បច្ចេក​វិទ្យា​សម្រាប់​ការ​រៀប​ចំ​របាយការណ៍​សមិទ្ធកម្ម​សាលារៀន​ ក្រោម​អធិបតីភាព លោក ឃួន ង៉ុយ អនុប្រធាន​ការិយាល័យ​ផែនការ​ និង​គ្រប់គ្រង​ជំនួយ​នៃ​មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ខេត្ត​កោះកុង​ នៅ​សាល​ប្រជុំ​វិទ្យាល័យ​ស្រែអំបិល​ ស្រុក​ស្រែអំបិល​ ខេត្ត​កោះកុង