/ / /

លោក នី ដារ៉ា នាយករងរដ្ឋបាលសាលាស្រុក បានចូលរួមសិក្ខាពីគ្រោះយោបល់ ទស្សនាទាន អត្ថប្រយោជន៍ និងនិតិវិធីនៃការចុះម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ(ក្តាមថ្មកោះកុង) និងការចុះសិក្សាស្រាវជ្រាវតម្លៃអំពីសក្តានុពល (ក្តាមថ្មកោះកុង)

តាមការចាត់តាំងរបស់រដ្ឋបាលស្រុកបូទុមសាគរ លោក នី ដារ៉ា នាយករងរដ្ឋបាលសាលាស្រុក បានចូលរួមសិក្ខាពីគ្រោះយោបល់ទស្សនាទាន អត្ថប្រយោជន៍ និងនិតិវិធីនៃការចុះម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ(ក្តាមថ្មកោះកុង) និងការចុះសិក្សាស្រាវជ្រាវតម្លៃអំពីសក្តានុពល (ក្តាមថ្មកោះកុង) ក្រោមគណៈអធិបតី ឯក ឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជ និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា លោក ឈេង សុវណ្ណដា អភិបាលរងខេត្ត តំណាងលោកជំទាវអភិបាលខេត្ត លោក Peter Damary អ្នកជំនាញការអន្តរជាតិអង្គការ Wipo នៅមន្ទីរពាណិជ្ជកម្មខេត្តកោះកុង គោលបំណងសង្ឃឹមថាក្តាមថ្មកោះកុងនិងបានដាក់ស្លាកសញ្ញាតំណាងខេត្ត និងបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្ររបស់ខេត្ត ក៏ដូចជាផលិតផលនានាប្រចាំក្រុង ស្រុកទាំង ៧ ដើម្បីបានម៉ាកសញ្ញាសម្គាល់និងចុះបញ្ជី តំណាងភូមិសាស្ត្ររបស់ខេត្តកោះកុង។

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

====================

ថ្ងៃពុធ ៣ រោច ខែមាឃ ឆ្នាំខាល

ចត្វាស័ក ពុទ្ធសករាជ ២៥៦៦

ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣

ខែកុម្ភៈ 8, 2023

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    02/04/2026

    លោក ទៀ សុរៈឆ័យ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញឧបត្ថម្តគ្រឿងឧបភោគបរិភោគ និងសម្ភារមួយចំនួន ដល់កម្លាំង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង

  • ហេង គីមឆន/
    02/04/2026

    ក្រុមប្រឹក្សាខេត្តកោះកុង សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយក្រុមគ្រួសារនៃសព ឯកឧត្ដម អ៊ុំ សាខុម សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ

  • ហេង គីមឆន/
    02/04/2026

    លោក ហេង គីមឆន នាយករង រដ្ឋបាលសាលាខេត្តកោះកុង បានចុះពិនិត្យការស្ដារប្រព័ន្ធប្រឡាយ ក្នុងក្រុងខេមរភូមិន្ទ

  • ហេង គីមឆន/
    02/04/2026

    លោក ទៀ សុរៈឆ័យ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញឧបត្ថម្តគ្រឿងឧបភោគបរិភោគ និងសម្ភារមួយចំនួន ដល់កម្លាំងកងការពារលេខ២ កោះយ៉

  • ហេង គីមឆន/
    02/04/2026

    លោក អ៊ូច ពន្លក នាយកទីចាត់ការផែន និងវិនិយោគសាលាខេត្ត ដោយមានការចង្អុលបង្ហាញពីលោកជំទាវ ឈឺ វ៉ា អភិបាលខេត្តកោះកុង បានចុះពិនិត្យទីតាំងស្ដារលូ ២ខ្សែអមសងខាងផ្លូវ ពីចំណុចស្ត្រីរែកផ្លែឈើ រហូតទៅដល់ផ្លូវបំបែកទល់មុខអធិការក្រុងខេមរភូមិន្ទ ដើម្បីស្ដារកាកសំណល់ក្នុងលូកន្លងមក ដើម្បីឱ្យមានចរន្តទឹកហូរឡើងវិញ

  • ហេង គីមឆន/
    02/04/2026

    លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញបិទកិច្ចប្រជុំស្តីពី “អភិបាលកិច្ច និងការគ្រប់គ្រង” ជូនសាខាកាកបាទក្រហមកម្ពុជា ទាំង២៥រាជធានីខេត្ត