រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក ជាប្រធាន អង្គប្រជុំ  បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៤៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក ដើម្បីពិនិត្យ ពិភាក្សា និងអនុម័ត

លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក ជាប្រធាន អង្គប្រជុំ  បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៤៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈដូចខាងក្រោម : 

១.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី៤៩

២.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៤៨

៣.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍លទ្ធផលការងាររដ្ឋបាល ស្រុក ប្រចាំខែមិថុនា និងទិសដៅអនុវត្តការងារប្រចាំខែកក្កដា ឆ្នាំ២០២៣

៤.ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងការរបែងចែកប្រាក់រង្វាន់ជូនមន្ត្រីរាជការ នៃរដ្ឋបាលស្រុកប្រចាំខែមិថុនា ឆ្នាំ២០២៣ 

៥.ផ្សព្វផ្សាយសៀវភៅណែនាំស្ដីពីការៀបចំរបាយការណ៍អនុវត្តការងាររបស់រដ្ឋបាលក្រុង ស្រុក

៦.របាយការណ៍សកម្មភាពរបស់គណៈកម្មាធិការទាំងបី

៧.បញ្ហាផ្សេងៗ

-ការផ្សព្វផ្សាយព័ត៌មាន និងសភាពការណ៍ថ្មីៗ

-មតិបូកសរុប និងបិទអង្គប្រជុំ

ដោយមានការចូលរួមពី៖ សមាជិក សមាជិការ ក្រុមប្រឹក្សាស្រុក  គណៈអភិបាលស្រុក  នាយក នាយករងរដ្ឋបាលសាលាស្រុកកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មេឃុំ ជំទប់ឃុំ លោក លោកស្រី ប្រធាន អនុប្រធាន និងមន្ត្រី ការិយាល័យពាក់ព័ន្ធ សរុបចំនួន៣៨នាក់/ស្រី ៣នាក់។  នៅសាលប្រជុំ(ក)សាលាស្រុកបូទុមសាគរ 

ប្រភព:រដ្ឋបាលស្រុកបូទុមសាគ

===================

ថ្ងៃសុក្រ ១៣ កើត ខែបឋមាសាឍ ឆ្នាំថោះ

បញ្ចស័ក ពុទ្ធសករាជ ២៥៦៧

ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣

ខែមិថុនា 30, 2023

វេលាម៉ោង ៨:០០ នាទីព្រឹក

អត្ថបទទាក់ទង