ថ្ងៃអង្គារ ២កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦។

នៅថ្ងៃអង្គារ ២កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារអង្គការ អ៊ិកស៊ីដ វើលវ៉ាយដ៍ (Exceed world-wide) សាខាខេត្តព្រះសីហនុ សហការជាមួយមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងមន្ទីរសង្គ្មមកិច្ចខេត្តកោះកុង ផ្ដល់សេវា ពិនិត្យ វាយតម្លៃ និងសេវាជួសជុលអវៈយវៈសប្បនិម្មិត រណប និងឧបករណ៍ជំនួយនានាដល់ជន មានពិការភាព ឬអសមត្ថភាពក្នុងការធ្វើចលនា នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង ដោយឥតគិតថ្លៃ។
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ និងបុគ្គលិកអង្គការ អ៊ិកស៊ីដ វើលវ៉ាយដ៍ ដែលបានចំណាយពេលវេលា អញ្ជើញមកផ្ដល់សេវាទាំងនេះ នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង ដែលជាការចូលរួមចំណែកលើកម្ពស់គុណភាពជីវិតជនពិការក្នុងខេត្តកោះកុង។










