លោក សុខ ភិរម្យ អភិបាលស្រុក លោកអភិបាលរងស្រុក មន្រ្តីសាលាស្រុក មន្រ្តីជំនាញ លោកមេឃុំ និងមេភូមិ អមដំណើរឯកឧត្តម នី ផល្លី អគ្គលេខាធិការរង គ.អ.ឆ.ក និងជាប្រធានក្រុមការងារចុះវាយតម្លៃឆ្នេរខ្សាច់ និងព្រែកកម្សាន្តបេក្ខភាព ក្នុងខេត្តកោះកុង និងដោយមានការចូលរួមពីលោក ប្រធានមន្ទីរកសិកម្ម និងតំណាងមន្ទីរដ.ន.ស.ស ខេត្ត ចុះត្រួតពិនិត្យការវាយតម្លៃព្រែកកោះប៉ោ ស្ថិតនៅភូមិកោះប៉ោ ឃុំប៉ាកខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
ព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣