លោក លឹម ឌី ប្រធានគណ:កម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារសង្កាត់ បានដឹកនាំកិច្ចប្រជុំប្រចាំខែវិច្ឆិកា របស់គ.ក.ន.ក សង្កាត់ដងទង់ ដោយមានរបៀបវារ:ដូចខាងក្រោម៖
១/ ពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំខែស្ដីពីអនុវត្តការងារសេវាសង្គម និងការងារអាហារូបត្ថម្ភ
២/ ពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំខែស្ដីពីអនុវត្តថវិកាសេវាសង្គម
៣/ ពិនិត្យ ពិភាក្សា និងដោះស្រាយបញ្ហាប្រឈមនានាដែលពាក់ព័ន្ធនឹងសេវាសង្គម
៤/ ពិភាក្សា និងអនុម័តផែនការ ការងារសម្រាប់ខែបន្ទាប់
៥/ បញ្ហា និងសំណូមពរផ្សេងៗ ។
សមាសភាពនៃអង្គប្រជុំបន្តបន្ទាប់រួមមាន : លោកស្រីតំណាងប្រធានគ.ក.ស.ក ក្រុង អនុប្រធាន និងសមាជិកគ.ក.ន.កសង្កាត់ នាយប៉ុស្តិ៍រដ្ឋបាល តំណាងជនពិការ តំណាងប្រធានមណ្ឌលសុខភាពស្ទឹងវែង នាយករងសាលារស្មីសាមគ្គី
សរុបរួម ១៥នាក់ ស្រី ០៧នាក់ ។
កិច្ចប្រជុំនេះបានរៀបចំឡើងនៅសាលាសង្កាត់ដងទង់។
វេលាម៉ោង ២,៣០នាទីរសៀលថ្ងៃពុធ ៥រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤
November 20, 2024
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#