រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កម្លាំងផ្នែកសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ បានចុះគោលដៅត្រួតពិនិត្យ និងរឹតបន្តឹង ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក តាមអនុក្រឹត្យលេខ ៣៩ អនក្រ បក ចុះថ្ងៃទី ១៧ ខែមិនា ឆ្នាំ២០២០

កម្លាំងផ្នែកសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ បានចុះគោលដៅត្រួតពិនិត្យ និងរឹតបន្តឹង ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក តាមអនុក្រឹត្យលេខ ៣៩ អនក្រ បក ចុះថ្ងៃទី ១៧ ខែមិនា ឆ្នាំ២០២០ និងអនុវត្តន៍ដំណាក់កាលដំបូងនៃការផាកពិន័យដកពិន្ទុលើប័ណ្ណបើកបរ ដោយស្វាយប្រវត្តិ តាមរយៈម៉ាស៊ីនផាកពិនយ័និងការបង់ប្រាក់តាមក្រុមហ៊ុនទ្រូម៉ានីនៅចំនុចរង្វង់មូលយាយរែកផ្លែឈើ ។
-ណែនាំឲ្យប្រជាពលរដ្ឋបើកបរម៉ូតូត្រូវដាក់កញ្ចក់មើលក្រោយ និងពាក់មួកសុវត្ថិភាពឲ្យបានគ្រប់គ្នា
-ហាមបើកបរស្ថិតក្នុងស្ថានភាពស្រវឹង
-កុមារអាយុក្រោម១៥ឆ្នាំហាមបើកបរម៉ូតូ
-ហាមបើកបរហួសល្បឿនកំណត់
-ហាមវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់
ថ្ងៃពុធ ៥រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង