ថ្ងៃព្រហស្បតិ៍ ៦ រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកស្រី សម្បូរ ដាលីន អនុប្រធានមន្ទីរ តំណាងលោកស្រីប្រធានមន្ទីរ បានបេីកកិច្ចប្រជុំស្ដីពី របាយការណ៍ប្រចាំខែវិច្ឆិកា និងលេីកទិសដៅការងារក្នុងខែធ្នូ។ លោកស្រីអនុប្រធានមន្ទីរ បានផ្ដាំផ្ញេីឱ្យលោក-លោកស្រីបន្តខិតខំអនុវត្តន៍ការងារដែរដាក់លេីបានដាក់ជូន និងសម្រេចឱ្យបានកាន់តែជោគជ័យបន្តទៀត។ ជាចុងក្រោយលោកស្រីអនុប្រធាន សូមឱ្យមន្រ្តីទាំងអស់ត្រូវឆ្លេីយថាទេចំពោះគ្រឿងញៀន និងត្រូវចូលរួមលុបបំបាត់ជម្ងឺអេដស៍។