រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំពាមក្រសោប បានចុះសួរសុខទុក្ខ និងពិនិត្យមើលស្ថានភាពគ្រួសារក្រីក្រ ឈ្មោះ កែវ ផល្លា ភេទស្រី និងមានកូនរស់នៅក្នុងបន្ទុកចំនួន០៥នាក់ ដែលរងគ្រោះដួលរលំផ្ទះទៅក្នុងទឹក ក្នុងខណៈពេលទឹកប្រៃកំពុងកើនឡើង ស្ថិតនៅភូមិ២ ឃុំពាមក្រសោប

លោក ណយ ឡេង មេឃុំពាមក្រសោប បានចាត់ឱ្យលោក ទិត ឆៀន ជំទប់ទី១ សហការជាមួយលោក សេង សៀវលី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ដឹកនាំក្រុមការងារអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាឃុំ មានអ្នកចូលរួម លោកស្រី នាង គុន ជំទប់ទី២ និងជាគណៈកម្មការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ ស្មៀនឃុំ អនុប្រធានសហគមន៍តំបន់ការពារ មេភូមិ១ មេភូមិ២ រួមទាំងមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ បានចុះសួរសុខទុក្ខ និងពិនិត្យមើលស្ថានភាពគ្រួសារក្រីក្រ ឈ្មោះ កែវ ផល្លា ភេទស្រី អាយុ៣៥ឆ្នាំ និងមានកូនរស់នៅក្នុងបន្ទុកចំនួន០៥នាក់ ស្រី០៣នាក់ ទីលំនៅភូមិ២ ឃុំពាមក្រសោប រងគ្រោះផ្ទះ១ខ្នង បានដួលរលំទៅក្នុងទឹក កើតឡើងជាយថាហេតុ ដោយសារសសរជើងក្រោមពុកផុយ ក្នុងខណៈពេលទឹកប្រៃកំពុងកើនឡើង និងម្ចាស់កំពុងនៅក្នុងផ្ទះត្រូវបានធ្លាក់ទឹកទាំងអស់គ្នា ប៉ុន្តែពុំមានបង្កមានគ្រោះថ្នាក់នោះទេ ។
ក្នុងឱកាសនោះ លោក ទិត ឆៀន ជំទប់ទី១ឃុំ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីលោក ណយ ឡេង មេឃុំពាម ក្រសោប ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខដល់គ្រួសាររងគ្រោះផងដែរ និងក្រុមស្ម័គ្រចិត្តកាកបាតក្រហមកម្ពុជាឃុំ បានជួយសង្គ្រោះរកកន្លែងស្នាក់នៅបណ្តោះអាសន្នអោយគ្រួសារនេះស្នាក់នៅផ្ទះជួល១ខែតម្លៃ៣០ដុល្លារ ដើម្បីរងចាំការជួសជុលផ្ទះរួចរាល់សិន (ថ្លៃចំណាយជួលផ្ទះ គឺការគិតគូរដោយឃុំ និងសហគមន៍) និងបាននាំយកនូវអំណោយសប្បុរស ជនក្រុមស្ម័គ្រចិត្តកាកបាតក្រហមកម្ពុជាឃុំ ឧបត្ថម្ភរួមមាន៖១-អង្ករ២៥គីឡូ មី១កេះ ទឹកត្រី៣ដប ទឹកស៊ីអ៊ីវ៣ដប ស្ករស ១,៥គក្រ និងទឹកដោះគោ៣កំប៉ុង
២-ចានបាយចំនួន៩ និងស្លាព្រា ជាអំណោយរបស់លោកស្រី ស៊ីម សុខខេង ប្រពន្ធនាយប៉ុស្តិ៍ឃុំពាមក្រសោប
៣-រួមទាំងថវិកាចំនួន ១០០,០០០រៀល ជាអំណោយថវិកា គ.ក.ន.ក ឃុំ និងសហគមន៍ ។
ថ្ងៃពុធ ៥រោច ខែកត្តិក​ ឆ្នាំរោង ឆស័ក​ ព.ស ២៥៦៨
ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤

អត្ថបទទាក់ទង