រដ្ឋបាលសង្កាត់ស្ទឹងវែង បានរៀបចំកិច្ចប្រជុំគណ:កម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារសង្កាត់(គកនក) ប្រចាំខែវិច្ឆិកា ឆ្នាំ ២០២៤ ដឹកនាំដោយ លោក កាយ ក្រុង ប្រធានគណ:កម្មាធិការ។
កិច្ចប្រជុំនេះបានដំណើរការតាមរបៀបវារៈដូចខាងក្រោមៈ
១/ ពិនិត្យ និងពិភាក្សា លើសេចក្ដីព្រាង កំណត់ហេតុប្រជុំប្រចាំខែ តុលា ឆ្នាំ ២០២៤
២/ រាយការណ៍ និងពិភាក្សាអំពីផ្នែកសេវាកម្មសុខភាព
៣/ រាយការណ៍ និងពិភាក្សាអំពីផ្នែកអប់រំ
៤.រាយការណ៍អំពី ការចេញសំបុត្រ អត្រានុកូលដ្ឋានគ្រប់ប្រភេទ
៥/ រាយការណ៍ និងពិភាក្សាអំពីបញ្ហាចម្បងៗពាក់ព័ន្ធនឹងការងារស្រ្ដី និងកុមារនៅក្មុងសង្កាត់
៦/ រាយការណ៍ និងពិភាក្សាអំពីបញ្ហាសន្តិសុខនិងសណ្ដាប់ធ្នាប់នៅក្នុងសង្កាត់
៧/ រាយការណ៍ អំពីការប្រើប្រាស់ថវិការបស់គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារីនិងកុមារ
៨/ រាយការណ៍ និងពិភាក្សាពីការចុះកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ
៩/ រាយការណ៍ អំពីការងារគម្រោងអាហារូបត្ថម្ភនៅកម្ពុជា សង្កាត់ស្ទឹងវែង ទាំងពីរភូមិ
១០/ ផ្សេងៗ
វេលាម៉ោង ២:០០រសៀល ថ្ងៃពុធ ៥រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤
November 20, 2024
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#