លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និង កីឡាខេត្តកោះកុង បានចូលរួមពិធីប្រគល់ទទួល សម្ភារតន្រ្តី ជូនដល់សាលាគោលដៅរបស់ គណៈកម្មការធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ ចំនួន៤ ក្នុងខេត្តកោះកុងរួមមាន៖ សាលាបឋមសិក្សាទីរួមខេត្ត ស្ថិតក្រុងខេមរភូមិន្ទ និងសាលាបឋមសិក្សាប៉ាក់ខ្លង បឋមសិក្សាមណ្ឌលសីមារាម និង សាលាបឋមសិក្សាកោះកាង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ សម្ភារតន្រ្តីទាំងនោះរួមមាន ស្គរឆៃយុាំ ឈុតតូច១ឈុត ស្គរសាំធម្មតា១ឈុត ឈុតភ្លេងកាយរិទ្ឋឹឈុតតូច១ឈុត អកចុច១ និង ព្យានីការ២០គ្រឿង។ សម្រាប់សិស្សានុសិស្សបានរៀនសូត្របន្ថែម ។
ថ្ងៃព្រហស្បតិ៍ ១១ រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤
អត្ថបទដោយ៖ ឡុច ភារុន