លោកវរសេនីយ៍ទោ ឡាវ ពន្លឺ អធិការ នៃអធិការដ្ឋាននគរបាលស្រុកថ្មបាំង បានចូលរួមក្នុងពិធីផ្សព្វផ្សាយច្បាប់ ស្ដីពីការប្រឆាំងអំពើពុករលួយ ក្រោមអធិបតីភាព ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គភាពប្រឆាំងអំពេីពុករលួយ និង ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ រៀបចំឡើងនៅសាលប្រជុំធំ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
ថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤
ប្រភពៈ អធិការដ្ឋាននគរបាលស្រុកថ្មបាំង