រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលស្រុកកោះកុង បើកកិច្ចប្រជុំផ្សព្វផ្សាយស្តីអំពីការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ក្រោមប្រធានបទ «កម្ពុជាប្រឆាំងដាច់ ខាតអំពើជួញដូរមនុស្ស គ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុ គសម័យឌីជីថល»

ស្រុកកោះកុង ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ រដ្ឋបាលស្រុកកោះកុង បានបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីអំពីការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ក្រោមប្រធានបទ «កម្ពុជាប្រឆាំងដាច់ ខាតអំពើជួញដូរមនុស្ស គ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុ គសម័យឌីជីថល»  ក្រោមអធិបតីភាព លោក ឯក ម៉ឹង ប្រធានក្រុមប្រឹក្សាស្រុកកោះកុង និង លោក ណឹម ភីរម្យ អភិបាលស្តីទីស្រុកកោះកុង ។ សមាសភាពចូលរួមមាន លោកប្រធានក្រុមប្រឹក្សា ស្រុក លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោកអភិបាលរងស្រុក លោក មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ ទាំងបីប្រភេទ លោក លោកស្រីមន្ត្រីរាជការ បុគ្កលិកអង្គការសង្គមស៊ីវិល លោក លោកស្រីមេឃុំ ក្រុមយុវជន ស.ស.យ.ក ក្រុមយុវជនកាកបាទក្រហម  ក្រុមយុវជនកាយឬទ្ធិ សរុបចំនួន ៥៨នាក់ ស្រី១៧នាក់ ។

អត្ថបទទាក់ទង