រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ជា​ សុីវត្រា ប្រធានមន្ទីរផែនការខេត្តកោះកុង បានដឹកនាំមន្រី្តក្រោមឱវាតចំនួន៣រូប​ ចូលរួមវគ្គបណ្តុះបណ្តាលសេចក្តីណែនាំនិយាម ស្តីពីការតាមដានត្រួតពិនិត្យ​ និងគ្រប់គ្រងមតិជំទាស់​ និងសំណូមពរនៃកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រដល់ មន្ទីរផែនការរាជធានី ខេត្ត

លោក ជា​ សុីវត្រា ប្រធានមន្ទីរផែនការខេត្តកោះកុង បានដឹកនាំមន្រី្តក្រោមឱវាតចំនួន៣រូប​ ចូលរួមវគ្គបណ្តុះបណ្តាលសេចក្តីណែនាំនិយាម ស្តីពីការតាមដានត្រួតពិនិត្យ​ និងគ្រប់គ្រងមតិជំទាស់​ និងសំណូមពរនៃកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រដល់ មន្ទីរផែនការរាជធានី ខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប៊ិន​ ត្រឈៃ រដ្ឋមន្រ្តីក្រសួងផែនការ និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងនាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៃអគ្គនាយកដ្ឋានផែនការក្រសួងផែនការ, មន្ទីរផែនការរាជធានី ខេត្ត, សង្កាត់, លោកស្រី Alissar Chaker អ្នកតំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ, និងលោក Andreas Zurbrugg ទីប្រឹក្សា និងជានាយកផ្នែកសហប្រតិបត្តិការនៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា សរុប៩០នាក់ ។ វគ្គបណ្តុះបណ្តាលនេះមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារ SUN & MOON, River Side Hotel ក្នុងរាជធានីភ្នំពេញ។ វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងចំនួន ៣ រួមមាន៖ (១) កំណត់អំពីដំណើរការ តួនាទីនៃការគ្រប់គ្រង និងដោះស្រាយមតិជំទាស់ និងសំណូមពររបស់មន្ទីរផែនការរាជធានី ខេត្ត និងឃុំ សង្កាត់ ដែលជាគោលការណ៍រួមមួយ ហើយថ្នាក់ដឹកនាំអាចទទួលបានព័ត៌មានទូលំទូលាយអំពីស្ថានភាពនៃការអនុវត្តសកម្មភាពនៅថ្នាក់មូលដ្ឋាន (២) វាយតម្លៃ និងពង្រឹងសមត្ថភាព ចំណេះដឹង ជំនាញ និងការទទួលខុសត្រូវរបស់ក្រុមការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រឃុំ សង្កាត់ ក្នុងការអនុវត្តនីតិវិធី និងការប្រើប្រាស់មុខងារទាំងអស់ និង (៣) ផ្ដល់ឱកាសដល់អ្នកអនុវត្តអាចបញ្ចេញមតិយោបល់អំពីវឌ្ឍនភាព ចំណុចខ្លាំង ចំណុចត្រូវកែលម្អ និងសំណូមពរ ដើម្បីធានាដល់ការអនុវត្តការងារប្រកបដោយគុណភាព និងនិរន្តរភាព, នេះបើយោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី។

ថ្ងៃពុធ ៥រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤

អត្ថបទទាក់ទង