រសៀលថ្ងៃពុធ 6កេីត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក .ព ស. 2565 ត្រូវនឹង ថ្ងៃទី10 ខែវិចិ្ឆកា ឆ្នាំ2021
មន្ទីរកិច្ចការនារីខេត្ត សហការជាមួយក្រសួងកិច្ចការនារី រៀបចំវេទិកាផ្សព្វផ្សាយ ស្តីពី "ការលើកកម្ពស់ការចូលរួមរបស់អ្នកម្តាយ ដើម្បីទប់ស្កាត់ការប្រើប្រាស់ និងចែកចាយគ្រឿងញៀន" ក្រោមអធិបតីភាព លោកជំទាវ ឡុង សុផល្លី អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី ដែលមានប្រជាពលរដ្ឋមកពី ភូមិ1 ភូមិ2 ភូមិប៉ាក់ខ្លង ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា សរុបចំនួន 123នាក់ (ស្រី 75នាក់) នៅបរិវេណវត្តសមុទ្ធារាម (វត្តប៉ាក់ខ្លង)។