រដ្ឋបាលខេត្តកោះកុង
Koh Kong Provincial Administration
ទំព័រដើម
អំពីស្ថាប័ន
ប្រវត្តិខេត្ត
រចនាសម្ព័ន្ធរដ្ឋបាលខេត្ត
ក្របខ័ណ្ឌអភិវឌ្ឍន៍ខេត្ត
មន្ទី-អង្គភាពជុំវិញខេត្ត
សេវារដ្ឋបាល
សម្រាប់ធុរៈកិច្ច (G2B)
សម្រាប់ប្រជាពលរដ្ឋ (G4C)
ព្រឹត្តិការណ៍ព័ត៌មាន
ព្រឹត្តិការណ៍
ព័ត៌មានថ្នាក់ខេត្ត
ព័ត៌មានថ្នាក់ក្រុង-ស្រុក
បទដ្ឋានគតិយុត្ត
សក្តានុពលវិនិយោគ
ស្ថានភាពទូទៅ
ព័ត៌មានថ្នាក់ក្រុង-ស្រុក
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
ក្រោមការយកចិត្តទុក្ខដាក់ពីលោកជំទាវ មិថុនា ភូថង ប្រធានសាខាកាកបាទក្រហមខេត្ត និងលោក ឃឹម ច័ន្ទឌី ប្រធានអនុសាខាកាកបាទក្រហមស្រុក លោក ទួន ឪទី សមាជិកកាកបាទក្រហមស្រុក និងលោកស្រី ស្រី សុផា និងលោក ឈឺន វណ្ណា សមាជិកកាកបាទក្រហមឃុំកោះស្តេច បានចូលរួមជាមួយ លោក ឈុន យ៉ាដា នាយកប្រត្តិបត្តសាខា និងជាតំណាងលោកជំទាវប្រធានសាខា ចុះសួរសុខទុក្ខ និងនាំយកអំណោយសាខាកាកបាទក្រហមខេត្ត ចែកជូនគ្រួសារប្រពលរដ្ឋជួបការលំបាក ចំនួន ៣ គ្រួសារ រស់នៅភូមិព្រែកស្មាច់ ឃុំកោះស្តេច។
រដ្ឋបាលខេត្តកោះកុង
26/02/2020
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
នៅសាលាឃុំពាមក្រសោប ស្រុកមណ្ឌលសីមា រៀបចំកិច្ចប្រជុំ ស្តីពីការដេញថ្លៃកិច្ចសន្យាសំណង់ ចំនួន ០២គម្រោង÷ ១-សំណង់ការពារហូរច្រោះ១ខ្សែ ប្រវែង ៣០០ម៉ែត្រ និងសាងសង់ផ្លូវក្រួសក្រហម១ខ្សែ ប្រវែង៣០០ម៉ែត្រ នៅភូមិ២ តម្លៃប៉ាន់ស្មាន ១០២,៧៣៥,៨៩៤រៀល ២-សាងសង់ផ្លូវបេតុងមានជើង១ខ្សែ ប្រវែង៧៨ម នៅភូមិ២ តម្លៃប៉ាន់ស្មាន ចំនួន៦១,៨៣៨,៦២៧រៀល។
រដ្ឋបាលខេត្តកោះកុង
26/02/2020
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវគ្រួសក្រហម ដែលមានប្រវែង ១,៧៤១ម៉ែត្រ ទទឹង ៦ម៉ែត្រ ជាគម្រោងមូលនិធិ របស់រដ្ឋបាលឃុំកណ្ដោល ឆ្នាំ២០១៩ ដែលចំណាយថវិកាអស់ប្រហែល ៤៤,៩៨០,០០០ រៀល ស្ថិតនៅភូមិតាំកន់ ឃុំកណ្ដោល ស្រុកបូទុមសាគរ។
រដ្ឋបាលខេត្តកោះកុង
26/02/2020
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលស្រុកគិរីសាគរ បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការពិគ្រោះយោបល់ស្ត្រី និងកុម៉ា ក្រោមអធិបតីភាព លោកស្រី ផល សុជាតិ ប្រធាន គ.ក.ស.ក ស្រុក ដែលមានការអញ្ជើញចូលរួមពីលោកជំទាវ សរ ស៊ីមអុីម ប្រធាន គ.ក.ស.ក ខេត្ត លោកជំទាវ អោម អេម អនុប្រធាន គ.ក.ស.ក និងសមាជិក គ.ក.ស.ក ស្រុក សរុប ១៧ នាក់ ស្រី ៦ នាក់។
រដ្ឋបាលខេត្តកោះកុង
26/02/2020
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
លោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាល ក្រុងខេមរភូមិន្ទ បានដឹកនាំកម្លាំងចម្រុះ ចុះត្រួតពិនិត្យរថយន្តដឹកដី រថយន្តដឹកទំនិញធុនធ្ងន់ ដែលនៅតែបន្តដឹកទំនិញលើសទម្ងន់កំណត់ ជាពិសេសការរិតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកផងដែរ។
រដ្ឋបាលខេត្តកោះកុង
26/02/2020
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលស្រុកបូទុមសាគរ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៦ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ប្រចាំខែកុម្ភៈ ឆ្នាំ២០២០ ក្រោមអធិបតី លោកស្រី នូ សេងគា ប្រធាន គ.ក.ស.ក ស្រុក និងជាប្រធានអង្គប្រជុំ និងមានការអញ្ជើញចូលរួមដោយ លោក លោកស្រី ប្រធាន អនុប្រធាន ការិយាល័យជំនាញ លោក លោកស្រី សមាជិកគណៈកម្មាធិការ គ.ក ស.ក ស្រុកនិងឃុំ ចូលរួមសរុប ចំនួន ២១ នាក់ ៨ នាក់។
រដ្ឋបាលខេត្តកោះកុង
26/02/2020
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលស្រុកគិរីសាគរ បានរៀបចំវេទិកា ខ្ញុំ❤️កោះកុង ក្រោមអធិបតីភាព លោកស្រី សុខ វណ្ណដេត ប្រធានក្រុមប្រឹក្សាស្រុកគិរីសាគរ និងលោក ឃឹម ច័ន្ទឌី អភិបាល នៃគណៈអភិបាលស្រុក និងមានការអញ្ជើញចូលរួម អង្គភាពជំនាញជុំវិញខេត្ត លោកនាយករដ្ឋបាលស្រុក លោក លោកស្រីប្រធាន អនុប្រធានការិយាល័យ ជំនាញជុំវិញស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ស.ស.យ.ក មេភូមិ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
រដ្ឋបាលខេត្តកោះកុង
25/02/2020
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
នៅចំនុចខ្សាច់ស ភូមិព្រលាន ឃុំកណ្តោល ស្រុកបូទុមសាគរ លោក ហាក់ ឡេង អភិបាល នៃគណ:អភិបាលស្រុក និងកំលាំងសម្ថកិច្ចស្រុក ឃុំ ភូមិ បានចុះសំណេះសំណាល ជាមួយប្រជាពលរដ្ឋជាង ៣៨ គ្រួសារ រស់នៅសងខាងតាមផ្លូវទៅឃុំជីផាត ដើម្បីស្តាប់កង្វល់ បញ្ហាប្រឈម និងសំណូមពរ របស់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងផ្សព្វផ្សាយសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់។
រដ្ឋបាលខេត្តកោះកុង
25/02/2020
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
លោក យន សំណាង មន្ត្រីការិយាល័យផលិកម្ម និងបសុព្យាបាល លោក ខាត់ ពេជ្រ មន្ត្រីការិយាល័យផលិកម្ម និងបសុព្យាបាលប្រចាំស្រុកបូទុមសាគរ លោក អ៊ុច សុភា មន្ត្រីការិយាល័យផលិកម្ម និងបសុព្យាបាលប្រចាំស្រុកស្រែអំបិល បានបើកវគ្គបណ្ដុះបណ្ដាលបច្ចេកទេសដល់កសិករចិញ្ចឹមសត្វលក្ខណៈគ្រួសារ នៅភូមិសុវណ្ណាប៉ែតង ឃុំកណ្ដោល ស្រុកបូទុមសាគរ មានអ្នកចូលរួមចំនួន ២៥ នាក់ ស្រី ០៥ នាក់។
រដ្ឋបាលខេត្តកោះកុង
25/02/2020
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
លោក ម៉ៅ ធីតា អនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម លោក សឹង លី អនុប្រធានទទួលបន្ទុករួមការិយាល័យផ្សព្វផ្សាយកសិកម្ម នៃមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដ លោក ង៉ែត ហុង មន្រ្ដីកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ស្រុកស្រែអំបិល បានសហការជាមួយអង្គការ Save the Children អង្គការ iDE នៃគម្រោង Steer បានចូលរួមពង្រឹងសមត្ថភាពបន្ថែមក្នុងវគ្គបណ្ដុះបណ្ដាលអំពីផលិតកម្មដំណាំត្រសក់ នៅភូមិជីខ និងភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល មានកសិករចូលរួមចំនួន ២១ នាក់ ស្រី ១៥ នាក់។
រដ្ឋបាលខេត្តកោះកុង
25/02/2020
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ស្រុកថ្មបាំង បានបើកកិច្ចប្រជុំ ប្រចាំខែកុម្ភៈ ឆ្នាំ២០២០ ក្រោមការដឹកនាំដោយ លោកស្រី ង៉ែត ចិន្តា អនុប្រធាន គ.ក.ស.ក ស្រុក ដោយមានសមាសភាពចូលរួម ១៥ នាក់ ស្រី ៧ នាក់។
រដ្ឋបាលខេត្តកោះកុង
25/02/2020
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមចែកកៅអី និងថវិកាមួយចំនួន ជូនដល់សិស្សមត្តេយ្យ នៅសាលាបឋមអង្គរភ្នំខ្លុង។
រដ្ឋបាលខេត្តកោះកុង
25/02/2020
Posts pagination
ពីមុន
1
…
2,009
2,010
2,011
…
2,108
បន្ទាប់