ព័ត៌មានថ្នាក់ក្រុង-ស្រុក


  • , ,

    នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា បានបើកកិច្ចប្រជុំគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារ ប្រចាំខែកុម្ភៈ ឆ្នាំ២០២០ ក្រោមអធិបតីភាព លោកស្រី គង់ វាសនា ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារ មានអ្នកចូលរួមសរុប ១៦ នាក់ ស្រី ០៨ នាក់។

    រដ្ឋបាល​ខេត្ត​កោះកុង
    25/02/2020
  • , ,

    លោក សុខ ភិរម្យ អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង តំណាងលោក ជា សូវី អភិបាលស្រុក បានដឹកនាំកិច្ចប្រជុំ ស្ដីពី ការចុះពិនិត្យទីតាំងស្នើសុំជីកដីគ្រួសក្រហម សម្រាប់កសាងផ្លូវក្រាលគ្រួសក្រហម នៅក្នុងភូមិដីទំនាប ឃុំត្រពាំងរូង និងក្នុងភូមអន្លង់វ៉ាក់ ឃុំតាតៃក្រោម ដោយមានសមាសភាពចូលរួម មកពីតំណាងសាលាខេត្តកោះកុង លោក ប៉ិច ស៊ីយ៉ុន ប្រធានមន្ទីររ៉ែ និងថាមពល មន្ត្រីជំនាញមន្ទីរបរិស្ថាន មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី អាជ្ញាធរភូមិ ឃុំ ការិយាល័យភូមិបាលស្រុក សរុបចំនួន ១៩នាក់ ស្រី០១នាក់។ ក្រោយកិច្ចប្រជុំ ក្រុមការងារបានចទៅពិនិត្យ ទីតាំងជាក់ស្តែងទាំងពីរកន្លែង។

    រដ្ឋបាល​ខេត្ត​កោះកុង
    25/02/2020
  • , ,

    លោក កែវ នីបូរ៉ា អភិបាលរង នៃគណៈអភិបាលស្រុកបូទុមសាគរ លោក អាន ចាន់គង្គារ អនុប្រធានការិយាល័យផែនការគាំទ្រឃុំ សង្កាត់ និងលោក នី ដារ៉ា អនុប្រធានការិយាល័យគ្រប់គ្រងធនធានមនុស្ស បានចូលរួមសហការជាមួយមន្ទីរបរិស្ថានខេត្តកោះកុង មន្ទីរធនធានទឹកខេត្តកោះកុង ប្រធានគម្រោង ADB លោកមេឃុំកណ្ដោល សមាជិកក្រុមប្រឹក្សាឃុំ លោកមេភូមិ តំណាងក្រុមហ៊ុន និងតំណាងសហគមន៍សុវណ្ណាបៃតង ចូលរួមត្រួតពិនិត្យគម្រោងសាងសង់ទំនប់ទឹកប្រៃភូមិប្រលាន ឃុំកណ្តោល ស្រុកបូទុមសាគរ សំរេចបាន ១០០% ។

    រដ្ឋបាល​ខេត្ត​កោះកុង
    25/02/2020
  • , ,

    រដ្ឋបាលឃុំតានូន ស្រុកបូទុមសាគរ សហការ ជាមួយប៉ុស្ដិ៍នគរបាលបានរៀបចំប្រជុំផ្សព្វផ្សាយ៖ ១-ការឧបត្ថម្ភសាច់ប្រាក់ដល់ស្រ្តីក្រីក្រមានផ្ទៃពោះ សម្រាលកូន និងកុមារក្រោមអាយុ២ឆ្នាំ ២-ច្បាប់ និងសារប្រយោជន៍នៃអត្រានុកូលដ្ឋាន ៣-គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព៩ចំណុច ៤-គ្រោះថ្នាក់ នៃការប្រើប្រាស់គ្រឿងញៀន ទីកន្លែងសាលាឃុំតានូន ប្រជាពលរដ្ឋចូលរួម ៣៩នាក់ ស្រី១៤នាក់។

    រដ្ឋបាល​ខេត្ត​កោះកុង
    25/02/2020
  • , ,

    នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា បានបើកកិច្ចប្រជុំសាមញ្ញលើកទី៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា ក្រោមអធិបតីភាព លោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុក និងជាប្រធានអង្គប្រជុំ ដោយមានការចូលរួមពី គណៈអភិបាលស្រុក លោក លោកស្រី ប្រធាន អនុប្រធាន ការិយាល័យជំនាញ អង្គភាពជុំវិញស្រុក លោក លោកស្រីមេឃុំ និងមន្រ្តីរាជការសាលាស្រុក។

    រដ្ឋបាល​ខេត្ត​កោះកុង
    25/02/2020
  • , ,

    លោក អៀវ កុសល មេឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា សហការជាមួយក្រុមការងារបច្ចេកទេស នៃក្រសួងបរិស្ថាន ដោយមានការដឹកនាំដោយ លោក ហ៊ុន មារាឌី អនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានបើកកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការចុះបញ្ជីដីរដ្ឋ ជូនដល់ក្រុមប្រឹក្សាឃុំ មេភូមិ និងសមាជិកសហគមន៍បឹងកាឆាង នៅសាលាឃុំប៉ាក់ខ្លង ព្រមទាំងបានចុះពិនិត្យជាក់ស្តែង នៅសហគមន៍បឹងកាឆាងផងដែរ។

    រដ្ឋបាល​ខេត្ត​កោះកុង
    25/02/2020
  • , ,

    រដ្ឋបាលស្រុកស្រែអំបិល បានបើកកិច្ចប្រជុំពិនិត្យលើផែនការអភិវឌ្ឍន៍ ៥ឆ្នាំ ២០២០-២០២៤ របស់ក្រុមប្រឹក្សាស្រុកស្រែអំបិល អាណត្តិទី០៣ ក្រោមអធិបតីភាពលោក ជា ច័ន្ទកញ្ញា អភិបាលនៃគណៈអភិបាលស្រុក និងមានការចូលរួមពី លោក លោកស្រី ប្រធានការិយាល័យអង្គភាពចំណុះរដ្ឋបាលស្រុក និងអង្គភាពជុំវិញស្រុក ដែលមានការពាក់ព័ន្ធ នៅសាលប្រជុំសាលាស្រុកស្រែអំបិល ខេត្តកោះកុង។

    រដ្ឋបាល​ខេត្ត​កោះកុង
    25/02/2020
  • , ,

    រដ្ឋបាលស្រុកកោះកុង បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្ដី និងកុមារស្រុក ក្រោមការដឹកនាំរបស់ លោកស្រី សឿ សាវី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្ដី និងកុមារ សមាសភាពចូលរួម លោកជំទាវ សរ ស៊ីមអ៊ីម ប្រធានគ.ក.ស.ក ខេត្ត លោកជំទាវ ចេង វន្នី សមាជិក គ.ក.ស.ក ខេត្ត និងលោក លោកស្រី អនុប្រធាន សមាជិក គ.ក.ស.ក ស្រុក សរុបចំនួន ១៦នាក់ ស្រី ៨នាក់ នៅសាលប្រជុំ សាលាស្រុកកោះកុង។

    រដ្ឋបាល​ខេត្ត​កោះកុង
    24/02/2020
  • , ,

    រដ្ឋបាលឃុំអណ្តូងទឹក ស្រុកបូទុមសាគរ សហការជាមួយមណ្ឌលសុខភាពអណ្តូងទឹក ដឹកនាំដោយ លោក ឃៀង យិង មេឃុំអណ្តូងទឹក បានចុះផ្តល់សំបុត្រកំណើត ដល់គ្រួសារក្រីក្រចំនួន២គ្រួសារ និងផ្តល់កាតវីងចំនួន៣កាត ដែលបានសំរាលកូននៅមណ្ឌលសុខភាព អណ្តូងទឹក។

    រដ្ឋបាល​ខេត្ត​កោះកុង
    24/02/2020
  • , ,

    លោក ចាន់ រដ្ឋា ប្រធានការិយាល័យ អប់រំ យុវជន និងកីឡាក្រុងខេមរភូមិន្ទ បានដឹកនាំក្រុមការងារមន្ត្រីក្រោមឱវាទ ដើម្បីចុះពិនិត្យតាមដាន និងវាយតម្លៃការរៀន បង្រៀន នៅសាលាបឋមសិក្សា បឹងឃុនឆាង។

    រដ្ឋបាល​ខេត្ត​កោះកុង
    24/02/2020
  • , ,

    ព្រះគ្រូចៅអធិការវត្តទេពនិមិត្ត(ហៅវត្តថ្មី) អមដំណើរដោយព្រះសង្ឃចំនួន ០២ អង្គ និងសប្បុរសជន ពីក្រុងខេមរភូមិន្ទ បាននាំយកនូវអំណោយ ចែកជូនដល់សិស្សានុសិស្សបឋមសិក្សាកោះកាង និងចាស់ជរា និងស្ត្រីមានផ្ទៃពោះ ៣ នាក់ នៅឃុំពាមក្រសោប អំណោយទាំងនោះរួមមាន : សិស្សសាលាចំនួន ៣៥ នាក់ និងចាស់ជរា ៨ នាក់ ស្ត្រីមានផ្ទៃពោះ ៣ នាក់។

    រដ្ឋបាល​ខេត្ត​កោះកុង
    24/02/2020
  • , ,

    ក្រុមប្រឹក្សាឃុំពាមក្រសោប ស្រុកមណ្ឌលសីមា បានរៀបចំកិច្ចប្រជុំ ជាមួយក្រុមការងារ របស់មន្ត្រីបរិស្ថានខេត្ត ស្តីអំពីការងារបន្តកំណត់ទីតាំងព្រំប្រទល់ និងបោះតម្រុយបណ្តោះអាសន្ន នៅដែនជម្រកសត្វព្រៃពាមក្រសោប និងពិភាក្សាអំពីការចុះបញ្ជីដីរដ្ឋ សម្រាប់តំបន់ការពារធម្មជាតិ ក្នុងដែនជម្រកសត្វ ព្រៃពាមក្រសោប ខេត្តកោះកុង។

    រដ្ឋបាល​ខេត្ត​កោះកុង
    24/02/2020