ព័ត៌មានថ្នាក់ក្រុង-ស្រុក


  • , ,

    លោក ឃឹម ច័ន្ទឌី អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពស្រុក ពិភាក្សាការងារសំខាន់មួយចំនួន ដូចខាងក្រោម : ១-ផ្សព្វផ្សាយ ស្ថានការណ៍វិវឌ្ឍន៍ សេដ្ឋកិច្ច នយោបាយ ក្នុងប្រទេសដែលបង្កឡើងដោយ វីរុស កូរូណា។ ២-ផែនការការងារ សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងវិទិកា ខ្ញុំស្រលាញ់កោះកុង។ ៣-ចាត់ចែង រៀបចំកម្មវិធី ខ្ញុំស្រលាញ់កោះកុង ឲ្យទទួលបានលទ្ធផលល្អប្រសើរ។ ៤-សេចក្តីផ្សេងៗ

    រដ្ឋបាល​ខេត្ត​កោះកុង
    24/02/2020
  • , ,

    រដ្ឋបាលឃុំកណ្តោល ស្រុកបូទុមសាគរ បានរៀបចំកិច្ចប្រជុំសាមញ្ញ ក្រុមប្រឹក្សាឃុំប្រចាំខែកុម្ភៈ ឆ្នាំ២០២០ ដឹកនាំដោយ លោក ឆឹង ង៉ែ មេឃុំកណ្តោល មានការចូលរួមពី សមាជិកក្រុមប្រឹក្សាស្រុក មេភូមិ ប៉ុស្តិ៍រដ្ឋបាលឃុំ សរុប ១៩ នាក់ ស្រី ២ នាក់។

    រដ្ឋបាល​ខេត្ត​កោះកុង
    24/02/2020
  • , ,

    លោកស្រី ឡាយ ចន្ទ័នាង ប្រធាន គ.ក.ស.ក ស្រុកស្រែអំបិល បានអញ្ចើញចូលរួមជាគណៈអធិបតី ក្នុងកម្មវិធីបើក វគ្គបណ្តុះបណ្តាលស្តីពី«ការរកបញ្ហា និង តម្រូវការស្រ្តីដាក់បញ្ចូល ក្នុងការកសាងផែនការអភិវឌ្ឍន៏ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលឃុំ»

    រដ្ឋបាល​ខេត្ត​កោះកុង
    24/02/2020
  • , ,

    លោក សុខ ភិរម្យ អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង បានផ្ដួចផ្ដើមគៀរគសប្បុរសជន ទិញម៉ូតូ ១ គ្រឿង ជូនប្រជាពលរដ្ឋ ១ គ្រួសារ ឈ្មោះ ប៉ិល ចាន់ធួន និងភរិយា មានកូន២នាក់ ដែលមានជីវភាពទីទ័លក្រ រស់នៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង។

    រដ្ឋបាល​ខេត្ត​កោះកុង
    24/02/2020
  • , ,

    ក្រោយពីបានទទួលបានព័ត៌មានថាមានភ្លើងឆេះព្រៃ លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំកម្លាំងនគរបាលស្រុក កម្លាំងផ្នែកសឹករងបូទុមសាគរ ក្រុមប្រឹក្សាស្រុក អាជ្ញាធរស្រុក ឃុំ ភូមិ និងបងប្អូនប្រជាពលរដ្ឋ រស់នៅភូមិប្រលាន ឃុំកណ្ដោល ចុះពន្លត់ភ្លើងឆេះព្រៃនៅចំណុចព្រៃស្មាច់ ភូមិប្រលាន ឃុំកណ្ដោល ស្រុកបូទុមសាគរ ខេត្តកោះកុង បណ្ដាលអោយខូចខាត ខ្ចុះ ១ខ្នង កៅអី ៦ តុ ១ ។

    រដ្ឋបាល​ខេត្ត​កោះកុង
    24/02/2020
  • , ,

    រដ្ឋបាលឃុំថ្មស ស្រុកបូទុមសាគរ ដឹកនាំដោយលោក អិក កួន មេឃុំ រួមនិងមានការចូលរួមពី ជំទប់២ កិច្ចការនារីឃុំ ព្រមទាំអាជ្ញាធរភូមិថ្មស បានធ្វើការចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ ចំនួន ០៣ គ្រួសារ ស្ថិតក្នុងភូមិថ្មស ដោយក្នុងនោះ រដ្ឋបាលឃុំ បានផ្តល់ជូន : ១-លោកយាយ ឆាយ លិន អាយុ ៧២ឆ្នាំ ចាស់ជរា និងមានជីវភាពខ្វះខាត ទទួលថវិកា ចំនួន ២០០,០០០រៀល។ ២-លោកយាយ ស៊ុយ សាវេត ហៅយាយគីងគក់អាយុ ៦៤ឆ្នាំ មានជំងឺប្រចាំកាយនិង ជីវភាពខូចខាត ទទួលបានថវិកា ១០០,០០០រៀល រួមនិងអង្ករ មួយ បាវ ។ ៣-លោកយាយ ជាង ហេង អាយុ ៦២ឆ្នាំ មានជីវភាពខ្វះខាត ទទួលបានអង្ករ មួយបាវ។

    រដ្ឋបាល​ខេត្ត​កោះកុង
    23/02/2020
  • , ,

    លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុកបូទុមសាគរ និងលោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានអញ្ជើញ សំណេះសំណាល និងរាំលេងកម្សាន្តជាមួយបងប្អូនប្រជាពលរដ្ឋ ក្នុងពិធីបុណ្យដារលាន ឬបុណ្យភូមិ ស្ថិតនៅភូមិសុវណ្ណបៃតង ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង។ ហើយពិធីបុណ្យនេះ បណ្តាជនអ្នកស្រុកស្រែចម្ការ តែងតែរៀបចំធ្វើជារៀងរាល់ឆ្នាំ ទៅតាមភូមិនីមួយៗដើម្បីរំលឹកគុណដល់ទឹក ដី និងអាកាសធាតុ សម្រាប់ការបង្កបង្កើនស្រូវនោះ។ ក្នុងឱកាសនោះដែរលោកអភិបាលស្រុក ចែកអាវ កន្សែង ខោចូវ និងក្រមា ជូនលោកយាយ លោកតា។

    រដ្ឋបាល​ខេត្ត​កោះកុង
    22/02/2020
  • , ,

    ប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងវែង បានសហការជាមួយជំនាញប្រឆាំងបទល្មើសគ្រឿងញៀន ចុះផ្សព្វផ្សាយនូវគោលនយោបាយភូមិ ឃុំមានសុវត្តិភាពទាំង០៩ចំណុចស្តីពី”រួមគ្នាបង្ការទប់ស្កាត់ការប្រេីប្រាស់គ្រឿងញៀនគ្រប់ប្រភេទ” នៅសាលារៀនគុយវេដ ស្ថិតក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដោយមានការចូលរួម ពីលោកចៅសង្កាត់រងទី២ លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្សចូលរួមសរុប ១៥៨ នាក់ ស្រី ៦៥នាក់។

    រដ្ឋបាល​ខេត្ត​កោះកុង
    21/02/2020
  • , ,

    លោក ឃៀង យិង មេឃុំអណ្តូងទឹក ស្រុកបូទុមសាគរ បានដឹកនាំក្រុមការងារឃុំ ចុៈផ្ដល់សំបុត្រកំណើតដល់កុមារ ដែលគ្រួសារទើបតែសម្រាលរួច នឹងជូនថវិកាមួយចំនួនផងដែរ។

    រដ្ឋបាល​ខេត្ត​កោះកុង
    21/02/2020
  • , ,

    តាមការចាត់តាំងពីលោកអភិបាលស្រុកគិរីសាគរ លោក សាយ ង៉ែត នាយករដ្ឋបាលស្រុក បានដឹកនាំក្រុមការងារ អាជ្ញាធរឃុំ ភូមិ លោកអនុប្រធានការិ.ផែនការនិងគាំទ្រឃុំ លោកអនុប្រធានការិ.ដនសភស្រុក បានចុះពិនិត្យទីតាំងដីសាលាបឋមសិក្សាតានី ស្ថិតនៅភូមិតានី ឃុំភ្ញីមាស។

    រដ្ឋបាល​ខេត្ត​កោះកុង
    21/02/2020
  • , ,

    នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា លោក ប្រាក់ វិចិត្រ អភិបាល នៃគណៈអភិបាលស្រុក បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសៀវភៅណែនាំ ស្ដីពីកិច្ចការរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

    រដ្ឋបាល​ខេត្ត​កោះកុង
    21/02/2020
  • , ,

    រដ្ឋបាលឃុំថ្មស ស្រុកបូទុមសាគរ បានបើកកិច្ចប្រជុំសាមញ្ញប្រចាំខែកុម្ភៈ របស់ក្រុមប្រឹក្សាឃុំថ្មស អាណត្តិទី៤ លើកទី ៣២ ក្រោមអធិបតីភាព លោក អិក កួន ប្រធានក្រុមប្រឹក្សាឃុំ រួមនិងមានការចូលរួមពីក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិគ្រប់ភូមិ នាយប៉ុស្ត៍រដ្ឋបាលឃុំ នាយកសាលាគ្រប់ភូមិ ព្រមទាំងលោក ប្រធានមណ្ឌលសុខភាពថ្មស ចំនួន ២៥/០៥ នាក់។

    រដ្ឋបាល​ខេត្ត​កោះកុង
    21/02/2020