ព័ត៌មានថ្នាក់ក្រុង-ស្រុក


  • , , ,

    លោក ប្រាក់ វិចិត្រ អភិបាល នៃគណៈអភិបាលស្រុកមណ្ឌលសីមា និងមន្រ្តីសាលាស្រុក បានចូលរួមពិធីបុណ្យផ្កាសាមគ្គី និងពិធីសម្ភោធដំបូលរូបសំណាកលោកតាហ្មឹក នៅវត្តសមុទ្ធារាម (ហៅវត្តប៉ាក់ខ្លង) ស្ថិតនៅភូមិ១ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក អគ្គលេខាធិការនៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និងលោកជំទាវ។

    រដ្ឋបាល​ខេត្ត​កោះកុង
    21/02/2020
  • , ,

    រដ្ឋបាលឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ បានរៀបចំកិច្ចប្រជុំសាមញ្ញ ក្រុមប្រឹក្សាឃុំប្រចាំខែកុម្ភៈ ឆ្នាំ២០២០ ដឹកនាំដោយ លោក ឃៀង យិង មេឃុំអណ្តូងទឹក មានការចូលរួមពីសមាជិកក្រុមប្រឹក្សាស្រុក មេភូមិ ប៉ុស្តិ៍រដ្ឋបាលឃុំ សរុប ១៩នាក់ ស្រី១នាក់។

    រដ្ឋបាល​ខេត្ត​កោះកុង
    20/02/2020
  • , ,

    លោក អន សុធារិទ្ធ អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង បានដឹកនាំក្រុមការងារ ចុះពិនិត្យទីតាំង នៅចំណុចអូរ ដេសេអា ដែលប្រជាពលរដ្ឋ មួយចំនួនតូច បានចាក់ដីចូលក្នុងដីចំណីអូរ នៅក្នុង ភូមិគគីរជ្រុំ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំងខេត្តកោះកុង និងបានធ្វើការណែនាំ ដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅ ជាប់ចំណីអូរ កុំឱ្យមានការចាក់ដី និងកាប់ទន្រ្ទានដីចំណីអូរបន្តទៀត ពីព្រោះ វាជាសកម្មភាពខុសច្បាប់ និងជាកន្លែងប្រភពទឹកស្អាតមួយ ដែលប្រជាពលរដ្ឋ នៅក្នុងឃុំយកទៅប្រើប្រាស់។

    រដ្ឋបាល​ខេត្ត​កោះកុង
    20/02/2020
  • , ,

    ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ដងទង់ បានសហការជាមួយកំលាំងអធិការក្រុងបានចុះផ្សព្វផ្សាយគោលនយោបាយ ភូមិ ឃុំមានសុវត្តិភាពទាំង៩ចំនុច ដល់ប្រជាពលរដ្ធ។ ក្នុងនោះបានលើកអំពី អំពីបញ្ហាការសេពគ្រឿងញៀន។ កំលាំងអធិការក្រុងចំនួន២រូប កំលាំងប៉ុស្តិ៍ដងទង់៤រូប និងប្រជាពលរដ្ឋចំនួន៣៥នាក់ស្រី៣២នាក់។

    រដ្ឋបាល​ខេត្ត​កោះកុង
    20/02/2020
  • , ,

    លោក ឆឹង ង៉ែ មេឃុំកណ្ដោល ស្រុកបូទុមសាគរ និងក្រុមប្រឹក្សាឃុំ ជំនួយការរដ្ឋបាលឃុំ បានចុះសួសុខទុក្ខ លោកស្រី អ៉ី ឈើយ ដែលសំរាលបាន ១ខែកន្លះ និងផ្ដល់សំបុត្របញ្ជាក់កំណើត ជូនដល់ទារកឈ្មោះ ឈួន ចាន់ឌី ភេទ ប្រុស ក្នុងនោះដែរមានថវិកាមួយចំនួន ដើម្បីជួយសំរាលក្នុងការថែរក្សាសុខភាព(ម្ដាយ)នៅភូមិកណ្ដោល ឃុំកណ្ដោល ស្រុកបូទុមសាគរ ខេត្តកោះកុង។

    រដ្ឋបាល​ខេត្ត​កោះកុង
    20/02/2020
  • , ,

    រដ្ឋបាលឃុំត្រពាំងរូង ស្រុកកោះកុង បានបើកកិច្ចប្រជុំសាមញ្ញប្រចាំ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមការដឹកនាំរបស់លោកស្រី កង ឡាយ ប្រធានក្រុមប្រឹក្សា និងជាមេឃុំ សមាសភាពចូលរួមមាន លោក ដុំ ឈឺន សមាជិកក្រុមប្រឹក្សាស្រុក សមាជិកក្រុមប្រឹក្សាឃុំ លោកមេប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ មេភូមិ ទាំង ២ភូមិ សរុបចំនួន ១០ នាក់ ស្រី ១ នាក់។

    រដ្ឋបាល​ខេត្ត​កោះកុង
    19/02/2020
  • , ,

    នៅសាលាស្រុកកោះកុង បានបើកកិច្ចប្រជុំពិភាក្សាសម្របសម្រួល ជាមួយប្រជាពលរដ្ឋ ដែលរស់នៅលើដីអភិរក្សអោយគាត់រុះរើផ្ទះចេញ ក្រោមការដឹកនាំរបស់ លោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុក សមាសភាពចូលរួមាន លោកអភិបាលរងស្រុក លោកនាយកសាលាស្រុក លោកស្រីមេឃុំត្រពាំងរូង មន្រ្ដីចំណុះសាលាស្រុក និងប្រជាពលរដ្ឋ សរុបចំនួន ៩នាក់ ស្រី ២នាក់។

    រដ្ឋបាល​ខេត្ត​កោះកុង
    19/02/2020
  • , ,

    លោកស្រី ទួត ហាទីម៉ា អនុប្រធាន អនុសាខាកាកបាទក្រហមស្រុកស្រែអំបិល បាននាំយកថវិកា ៥០០,០០០ រៀល និងថវិកាផ្ទាល់ខ្លួន លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក ៥០០,០០០ រៀល ផ្តល់ជូនលោកស្រី វិត សុភាព អតីតអភិបាលរងស្រុកស្រែអំបិលដែលសម្រាកព្យាបាលជម្ងឺ នៅគេហដ្ឋាន។

    រដ្ឋបាល​ខេត្ត​កោះកុង
    19/02/2020
  • , ,

    នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា លោក ប៉ែន ប៊ុនឈួយ អភិបាលរង នៃគណៈអភិបាលស្រុក បានដឹកនាំកិច្ចប្រជុំដោះស្រាយ ដើម្បីចេញវិញ្ញាបនបត្រសម្គាល់អចលនទ្រព្យ ក្បាលដីលេខ ១៨៧០ របស់ឈ្មោះ អ៉ឹង មួយ ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

    រដ្ឋបាល​ខេត្ត​កោះកុង
    19/02/2020
  • , ,

    រដ្ឋបាលស្រុកថ្មបាំង បានបើកកិច្ចប្រជុំ ស្តីពីការបំពេញការងារ និងការពង្រឹងកិច្ចការរដ្ឋបាល ដើម្បីណែនាំ ដល់គ្រប់ការិយាល័យ ក្នុងរចនាសម្ព័ន្ធថ្មីរបស់រដ្ឋបាលស្រុកថ្មបាំង ក្រោមការដឹកនាំកិច្ចប្រជុំដោយលោក អន សុធារិទ្ធ អភិបាលស្រុកថ្មបាំង។

    រដ្ឋបាល​ខេត្ត​កោះកុង
    19/02/2020
  • , ,

    លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក និង លោក ហាក់ ឡេង អភិបាលស្រុក និងជាតំណាងអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ បានដឹកនាំសមាជិក សមាជិការ នៃអនុសាខាកាកបាទក្រហមកម្ពុជាស្រុក អាជ្ញាធរ មូលដ្ឋាន ចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌​ ផ្តល់ជូនគ្រួសារក្រីក្រ សរុបចំនួន ១៤គ្រួសារ នៅចំណុចព្រែកតានង ស្ថិតនៅភូមិអណ្ដូងទឹក ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។

    រដ្ឋបាល​ខេត្ត​កោះកុង
    19/02/2020
  • , ,

    នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា លោក ប៉ែន ប៊ុនឈួយ អភិបាលរង នៃគណៈអភិបាលស្រុក បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារដោះស្រាយសំនងផលប៉ះពាល់ គម្រោងខ្សែបញ្ជូន ២៣០KV ពីអនុស្ថានីយកោះកុង ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

    រដ្ឋបាល​ខេត្ត​កោះកុង
    19/02/2020