ព័ត៌មានថ្នាក់ក្រុង-ស្រុក


  • , ,

    លោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាល ក្រុងខេមរភូមិន្ទ បានដឹកនាំកម្លាំងចម្រុះសហការ ជាមួយមន្ទីរ អង្គភាពជំនាញ ចុះត្រួតពិនិត្យរថយន្តដឹកដី រថយន្តដឹកទំនិញធុនធ្ងន់ ដែលនៅតែបន្តដឹកទំនិញលើសទម្ងន់កំណត់ ជាពិសេសការរិតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកផងដែរ។

    រដ្ឋបាល​ខេត្ត​កោះកុង
    19/02/2020
  • , ,

    រដ្ឋបាលស្រុកកោះកុង បានបើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាយោបល់ របស់គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស សេចក្ដីព្រាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ (២០២០-២០២៤) របស់រដ្ឋបាលស្រុកកោះកុង ក្រោអធិបតីភាព លោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុក និងជា ប្រធានគណៈកម្មាធិការ នៅសាលប្រជុំសាលាស្រុកកោះកុង សមាសភាពចូលរួមមាន អភិបាលរងស្រុក ជាអនុប្រធាន នាយករដ្ឋបាលសាលាស្រុក ជាសមាជិកអចិន្រ្ដៃ និងសមាជិកគណៈកម្មាធិការ សរុប ២០នាក់។

    រដ្ឋបាល​ខេត្ត​កោះកុង
    18/02/2020
  • , ,

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមជាមូយក្រុមការងារដឹកនាំ ឯកឧត្តម នី ផល្លី អអ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា(គ.អ.ឆ.ក) ដើម្បីពិភាក្សា និងចុះត្រួតពិនិត្យទីតាំងជាក់ស្តែងករណី នៃការរកឃើញសកម្មភាពរំលោភឆ្នេរសមុទ្រដែលជាកម្មសិទ្ធិសាធារណៈរដ្ឋ ធ្វើជាកម្មសិទ្ធិឯកជន នៅភូមិជ្រោយស្វាយលិច ឃុំជ្រោយស្វាយ ដែលមានការអញ្ជើញចូលរួមពីមន្ទីរបិស្ថាន មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដី នាយផ្នែករដ្ឋបាលជលផល និងអ្នកពាក់ព័ន្ធ សរុបចំនួន ២៨ នាក់។

    រដ្ឋបាល​ខេត្ត​កោះកុង
    18/02/2020
  • , ,

    លោក សំ សមអុល អនុប្រធានការិយាល័យអប់រំ យុវជន និងកីឡា ស្រុកកោះកុង និងក្រុមការងារ បាន ចុះពិនិត្យតាមដាន លើការងារបង្រៀន និងរៀន ការប្រើប្រាស់សៀវភៅសិក្សាគោល ការលក់ចំណីអាហារ ក្នុងសាលា ការអនុវត្តតេស្តកុមារអាយុ៥ឆ្នាំ និងការណែនាំការរៀបចំប្រឡងឆមាស នៅសាលាបឋមសិក្សាឡាំដាំ។

    រដ្ឋបាល​ខេត្ត​កោះកុង
    18/02/2020
  • , ,

    លោក អន សុធារិទ្ធ អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង បានចូលរួម មហាសន្និបាត ប្រចាំឆ្នាំ របស់សមាគមន៍ ម្រេចអារ៉ែង និងមានការចូលរួម ពីមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកោះកុង ព្រមទាំងមានការចូលរួម ពីលោកប្រធាន អនុប្រធាន សមាជិក សមាជិកា នៃសហគមន៍ម្រេចអារ៉ៃង នៅ ស្នាក់ការសមាគមន៍ម្រេចឃុំ ថ្មដូនពៅ។

    រដ្ឋបាល​ខេត្ត​កោះកុង
    18/02/2020
  • , ,

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចុះពិនិត្យការសាងសង់ សាលាឃុំជ្រោយស្វាយ។

    រដ្ឋបាល​ខេត្ត​កោះកុង
    18/02/2020
  • , ,

    លោក ក្រូច បូរីសីហា អភិបាលរង នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំកិច្ចប្រជុំពិភាក្សា ដោះស្រាយទំនាស់ដីធ្លី រវាងលោកស្រី គី ហួន និង លោកស្រី ម៉ៅ ណារី ស្ថិតនៅភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ដោយមានការចូលរួមពីការិយាល័យជំនាញពាក់ព័ន្ធ អាជ្ញាធរឃុំថ្មស មេភូមិថ្មស និងភាគីពាក់ព័ន្ធ។

    រដ្ឋបាល​ខេត្ត​កោះកុង
    18/02/2020
  • , ,

    លោក ឃៀង យិង មេឃុំអណ្តូងទឹក ស្រុកបូទុមសាគរ រួមនិងក្រុមប្រឹក្សាឃុំ ក្រុមការងារឃុំ ស្មៀនឃុំ និងលោកមេភូមិ បានចុះផ្តល់ សំបុត្រមរណភាព និងថវិកាមួយចំនួន ជូនដល់គ្រួសារនៃសព (លោក ថៃ សំអុល) ក្នុងអំឡុងពេលបុណ្យ៧ថ្ងៃ នៅផ្ចះបុណ្យសព ដែលស្ថិតនៅ ភូមិ អណ្តូងទឹក ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។

    រដ្ឋបាល​ខេត្ត​កោះកុង
    18/02/2020
  • , ,

    លោកស្រី ជា រដ្ឋា ប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម នៃរដ្ឋបាលស្រុកស្រែអំបិល បានដឹកនាំមន្ត្រី ចុះពិនិត្យមើលការសាងសង់ផ្ទះ ជូនស្ត្រីមេម៉ាយនិងពិការ ដែលមានការគាំទ្រពីមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ស្ថិតនៅភូមិស្រែអំបិល ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។

    រដ្ឋបាល​ខេត្ត​កោះកុង
    18/02/2020
  • , ,

    លោក សុខ ភិរម្យ អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង បានអញ្ជើញចូលរួម ក្នុងការប្រគល់ទទួលថវិកា របស់អគ្គីសនីកម្ពុជា ជូនប្រជាពលរដ្ឋ រស់នៅឃុំត្រពាំងរូង អំពីសំណងផលប៉ះពាល់ នៃការសាងសង់បង្គោលអគ្គីសនីតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុល នៅសាលាឃុំត្រពាំងរូង។

    រដ្ឋបាល​ខេត្ត​កោះកុង
    18/02/2020
  • , ,

    លោក សំ សមអុល អនុប្រធានការិយាល័យអប់រំ យុវជន និងកីឡា ស្រុកកោះកុង និងក្រុមការងារ បាន ចុះពិនិត្យតាមដាន លើការងារបង្រៀន និងរៀន ការប្រើប្រាស់សៀវភៅសិក្សាគោល ការលក់ចំណីអាហារ ក្នុងសាលា ការអនុវត្តតេស្ត កុមារអាយុ៥ឆ្នាំ និងការណែនាំការរៀបចំប្រឡងឆមាស នៅសាលាបឋមសិក្សាកោះស្រឡៅ។

    រដ្ឋបាល​ខេត្ត​កោះកុង
    18/02/2020
  • , ,

    រដ្ឋបាលឃំុភ្ញីមាស ស្រុកគិរីសាគរ បានប្រគល់ថវិកា ជូនដល់ប្រជាជនឈ្មោះ ងួន ដែត អាយុ ៣៣ឆ្នាំ ប្រពន្ធឈ្មោះ ដែន ណាមហ្វុន អាយុ ៣០ឆ្នាំ គ្រួសារក្រីក្ររស់នៅភូមិតានី ដែលទើបសំរាលកូនរួចនូវទឹកប្រាក់ ចំនួន ២០០,០០០រៀល។

    រដ្ឋបាល​ខេត្ត​កោះកុង
    18/02/2020