លោក ឃឹម ច័ន្ទឌី អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពស្រុក ពិភាក្សាការងារសំខាន់មួយចំនួន ដូចខាងក្រោម :
១-ផ្សព្វផ្សាយ ស្ថានការណ៍វិវឌ្ឍន៍ សេដ្ឋកិច្ច នយោបាយ ក្នុងប្រទេសដែលបង្កឡើងដោយ វីរុស កូរូណា។
២-ផែនការការងារ សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងវិទិកា ខ្ញុំស្រលាញ់កោះកុង។
៣-ចាត់ចែង រៀបចំកម្មវិធី ខ្ញុំស្រលាញ់កោះកុង ឲ្យទទួលបានលទ្ធផលល្អប្រសើរ។
៤-សេចក្តីផ្សេងៗ
កិច្ចប្រជុំមាន ការអញ្ជើញចូលរួមពី លោកអភិបាលរងស្រុក លោកនាយក នាយករងរដ្ឋបាលស្រុក លោកមេបញ្ជាការអាវុធហត្ថស្រុក លោកអធិការរងនគរបាលស្រុក លោកមេឃុំ មេភូមិ សរុប ចំនួន ៨ នាក់។
ប្រភព : រដ្ឋបាលស្រុកគិរីសាគរ