រដ្ឋបាលសង្កាត់ដងទង់ បានរៀបចំកិច្ចប្រជុំសាមញ្ញប្រចាំខែសីហា របស់ក្រុមប្រឹក្សាសង្កាត់ដងទង់ លើកទី៥០ អាណត្តិទី៥ ក្រោមអធិបតីភាព លោក លឹម ឌី ប្រធានក្រុមប្រឹក្សាសង្កាត់ និងមានរបៀបវារ:នៃកិច្ចប្រជុំដូចខាងក្រោម៖
១/ ពិនិត្យពិភាក្សា និងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុប្រជុំក្រុមប្រឹក្សាខែកក្កដា
២/ ពិនិត្យពិភាក្សា និងអនុម័តលើសេចក្ដីព្រាងរបាយការណ៍ប្រចាំខែក្នុងការអនុវត្តការងាររដ្ឋបាលសង្កាត់ប្រចាំខែសីហា
៣/ ការឡើងរាយការណ៍អំពីសកម្មភាព និងបញ្ហាប្រឈម របស់គណ:កម្មាធិការទទួលបន្ទុកកិច្ចការនារីនិងកុមារសង្កាត់ និងការងារអាហារូបត្ថម្ភ ប្រចាំខែសីហា
៤/ ការឡើងរាយការណ៍អំពីសកម្មភាព និងបញ្ហាប្រឈម របស់ប៉ុស្តិ៍រដ្ឋបាលសង្កាត់ ប្រចាំខែសីហា
៥/ ការឡើងរាយការណ៍អំពីសកម្មភាព និងបញ្ហាប្រឈម របស់មេភូមិទាំង៤ ប្រចាំខែសីហា
៦/ ផ្សេងៗ
សមាសភាពចូលរួមប្រជុំសរុប ២៩នាក់ ស្រី ១១នាក់។
កិច្ចប្រជុំរៀបចំនៅសាលាសង្កាត់ដងទង់
វេលាម៉ោង ៨៖៣០នាទីព្រឹក
ថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦
#ប្រភពរដ្ឋបាលសង្កាត់ដងទង់










