/ / /

លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវគ្រួសក្រហម ដែលមានប្រវែង ១,៧៤១ម៉ែត្រ ទទឹង ៦ម៉ែត្រ ជាគម្រោងមូលនិធិ របស់រដ្ឋបាលឃុំកណ្ដោល ឆ្នាំ២០១៩ ដែលចំណាយថវិកាអស់ប្រហែល ៤៤,៩៨០,០០០ រៀល ស្ថិតនៅភូមិតាំកន់ ឃុំកណ្ដោល ស្រុកបូទុមសាគរ។

លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវគ្រួសក្រហម ដែលមានប្រវែង ១,៧៤១ម៉ែត្រ ទទឹង ៦ម៉ែត្រ ជាគម្រោងមូលនិធិរបស់រដ្ឋបាលឃុំកណ្ដោល ឆ្នាំ២០២០ ដែលចំណាយថវិកាអស់ប្រហែល ៤៤,៩៨០,០០០ រៀល ស្ថិតនៅភូមិតាំកន់ ឃុំកណ្ដោល ស្រុកបូទុមសាគរ ខេត្តកោះកុង ក្នុងឱកាសនោះដែលលោកអភិបាលស្រុក បានផ្សព្វផ្សាយសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ លោកក៏បានបញ្ជាក់ផងដែរថា សម្រាប់ផ្លូវលំមួយខ្សែនេះ មិនមែនជាកម្មសិទ្ធិរបស់បុគ្គលណាម្នាក់ឡើយ គឺបានមកពីការខិតខំប្រឹងប្រែងយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។ ហើយប្រទេសកម្ពុជាសព្វថ្ងៃនេះកំពុងតែអភិវឌ្ឍន៌ ទៅលើគ្រប់វិស័យ មិនថាទីក្រុង ឬទីជនបទឡើយ។ ការអភិវឌ្ឍទាំងនេះក៏ដោយសារប្រទេសមានសុខសន្តិភាព ដូច្នេះសូមបងប្អូនចូលរួមថែរក្សាសន្តិភាពឲ្យបានគង់វង្ស។ បើគ្មានសន្តិភាពក៏គ្មានការអភិវឌ្ឍដែរ។
ជាចុងក្រោយលោកក៏បានសំណូមពរឲ្យបងប្អូនចូលរួមថែរក្សាផ្លូវមួយខ្សែនេះ ហើយចូលរួមថែរក្សាអនាម័យ ដោយឈរលើគោលការណ៍បី គឺហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។ ចូលរួមគោរពច្បាប់ចរាចរណ៍ពាក់មួកសុវត្ថិភាព នៅពេលបើកបរ និងជៀសឱ្យឆ្ងាយពីគ្រឿងញៀន។
ប្រភព : រដ្ឋបាលស្រុកបូទុមសាគរ

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកបូទុមសាគរ/
    26/07/2026

    លោក នៅ វុទ្ធី នាយករដ្ឋបាលស្រុកបូទុមសាគរ បានដឹកនាំមន្រ្តីសាលាស្រុក សហការជាមួយ មន្ទីរអប់រំយុវជននិងកីឡាខេត្តកោះកុង មន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល ផ្សព្វផ្សាយបទបញ្ជាលេខ:០២.បប របស់រាជរដ្ឋាភិបាលកម្ពុជា និងផ្សព្វផ្សាយអប់រំសុខភាពស្តីពី ជំងឺគ្រុនឈាម បន្ទប់​សុខភាព តាមបណ្តាគ្រឹះស្ថានសិក្សា ស្ថិតនៅវិទ្យាល័យបុទុមសាគរ

  • ហេង គីមឆន/
    25/07/2026

    សេចក្តីជូនដំណឹង ស្តីពីការអញ្ជើញចូលរួមកម្មវិធីប្រគេនទៀនព្រះវស្សា នៅតាមបណ្តាវត្តមួយចំនួន ក្នុងខេត្តកោះកុង

  • ហេង គីមឆន/
    25/07/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការត្រៀមរៀបចំទីតាំងសម្រាប់បដិសណ្ឋាកិច្ច វត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្ត

  • រដ្ឋបាលស្រុកគិរីសាគរ/
    25/07/2026

    រដ្ឋបាលឃុំភ្ញីមាស បានបើកកិច្ចប្រជុំសាមញ្ញ លើកទី៥០ អាណត្តិទី៥ ឆ្នាំទី៤ របស់ក្រុមប្រឹក្សាឃុំភ្ញីមាស

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    24/07/2026

    លោក ភូថង សេរីវុឌ្ឍី អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការងាររៀបចំសណ្តាប់ធ្នាប់ក្នុងដែនរដ្ឋបាលក្រុងខេមរភូមិន្ទ

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    24/07/2026

    លោក សុប ប៉ាស្សារី អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យសេចក្តីព្រាងរបាយការណ៍ ប្រចាំខែកក្កដា ឆ្នាំ២០២៦ របស់រដ្ឋបាលក្រុង