ព័ត៌មានថ្នាក់ក្រុង-ស្រុក


  • , ,

    លោក អន សុធារិទ្ធ អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង បានជួបពិភាក្សាការងារ ជាមួយអាជ្ញាធរអគ្គិសនីកម្ពុជា។

    រដ្ឋបាល​ខេត្ត​កោះកុង
    27/02/2020
  • , ,

    ប៉ុស្ដិ៍រដ្ឋបាលស្រែអំបិល ស្រុកស្រែអំបិល បានចុះផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង៩ ចំនុច ស្ថិតនៅក្នុងភូមិត្រៀក ឃុំស្រែអំបិល។

    រដ្ឋបាល​ខេត្ត​កោះកុង
    26/02/2020
  • , ,

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញទៅសួរសុខទុក្ខ លោក គ្រួច ប្រាជ្ញ ប្រធានក្រុមប្រឹក្សាស្រុក នៅគេហដ្ឋាន របស់លោក ស្ថិតនៅឃុំស្រែអំបិល ស្រុកស្រែអំបិល។

    រដ្ឋបាល​ខេត្ត​កោះកុង
    26/02/2020
  • , ,

    លោក អន សុធារិទ្ធ អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំប្រឹក្សាយោបល់ លើគម្រោងវារីអគ្គិសនីស្ទឹងតាទៃលើ នៅសាលប្រជុំ សាខាកាកបាទក្រហមខេត្តកោះកុង។

    រដ្ឋបាល​ខេត្ត​កោះកុង
    26/02/2020
  • , ,

    នាយរងទទួលបន្ទុករួមខណ្ឌរដ្ឋបាលជលផលកោះកុង និងនាយផ្នែករដ្ឋបាលជលផលបូទុមសាគរ ចុះផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តិ ដែលពាក់ព័ន្ធនឹងសហគមន៍នេសាទ ដល់អាជ្ញាធរឃុំ និងគណៈកម្មការសហគមន៍នេសាទ តាមតំបន់ឆ្នេរឆកកំពង់សោម នៅឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង មានអ្នកចូលរួមសរុបចំនួន ២៤នាក់ ស្រី ០១ នាក់។

    រដ្ឋបាល​ខេត្ត​កោះកុង
    26/02/2020
  • , ,

    លោក គង់ មិនា អនុប្រធានការិយាល័យកសិ.ឧស្សាហកម្ម លោក ញឹម សារុន អនុប្រធានការិយាល័យកៅស៊ូ និងលោក ឈុន ចាន់ណា និងលោក នាង ពិសិដ្ឋ អនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានប្រចាំស្រុកបូទុមសាគរ និងរួមសហការជាមួយអង្គការ Save the children and IDE របស់គម្រោង STEER បានចូលរួមពង្រឹងសមត្ថភាពបន្ថែមក្នុងវគ្គបណ្តុះបណ្តាលអំពីផលិតកម្មដំណាំបន្លែលើដំណាំត្រសក់ នៅភូមិព្រលាន ឃុំកណ្ដោល ស្រុកបូទុមសាគរ ខេត្តកោះកុង។ វគ្គបណ្តុះបណ្តាលនេះដែរមានអ្នកចូលរួមពីលោក មេប្រធានភូមិ អនុប្រធានភូមិ ក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋប្រមាណ ២៥ នាក់។

    រដ្ឋបាល​ខេត្ត​កោះកុង
    26/02/2020
  • , ,

    រដ្ឋបាលស្រុកថ្មបាំង បានបើកកិច្ចប្រជុំ សម្របសម្រួលបញ្ហា ការកាប់ទន្ទ្រានដីចំណីអូរ ដែលជាដីសាធារណៈ របស់រដ្ឋ នៅចំណុចដេសេអា ក្នុងភូមិគគីរជ្រុំ ឃុំឫស្សីជ្រុំ ស្រុកថ្មបាំងខេត្តកោះកុង ក្រោមការដឹកនាំកិច្ចប្រជុំដោយលោក ឃុត មាន អភិបាលរង នៃគណៈអភិបាលស្រុក និងការអញ្ជើញចូលរួមពី លោកអធិការស្រុក លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ លោកមេឃុំ លោកមេភូមិ និងប្រជាពលរដ្ឋដែលពាក់ព័ន្ធ។

    រដ្ឋបាល​ខេត្ត​កោះកុង
    26/02/2020
  • , ,

    លោក ក្រូច បូរីសីហា អភិបាលរង នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំក្រុមការងារ សហការជាមួយអាជ្ញាធរឃុំ ចុះសម្របសម្រួលដោះស្រាយទំនាស់ដីធ្លី រវាងលោកស្រី គី ហួន នឹង លោកស្រី ម៉ៅ ណារី ស្ថិតនៅភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ទទួលបានជោគជ័យ ដោយភាគីទាំងសងខាង ព្រមឯកភាពកំណត់បង្គោលព្រំត្រឹមត្រូវច្បាស់លាស់។

    រដ្ឋបាល​ខេត្ត​កោះកុង
    26/02/2020
  • , ,

    លោក ប្រាក់ វិចិត្រ អភិបាល នៃគណៈអភិបាលស្រុកមណ្ឌលសីមា និងជាប្រធានអនុគណៈកម្មការគ្រប់គ្រងសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋស្រុក បានដឹកនាំកិច្ចប្រជុំពិភាក្សា ស្ដីពីការត្រួតពិនិត្យ និងផ្គូរផ្គងឡើងវិញ នៅបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ របស់រដ្ឋបាលស្រុកនៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា។

    រដ្ឋបាល​ខេត្ត​កោះកុង
    26/02/2020
  • , ,

    លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុុកបូទុមសាគរ អមដំណើរដោយលោកស្រីអភិបាលរង លោកមេឃុំ លោកប្រធានការរិយាល័យអប់រំស្រុក ចុះពិនិត្យការពង្រាបដី ដើម្បីចាប់ផ្តើមសាងសង់អាគារសិក្សា១ខ្នងមាន២បន្ទប់ សំរាប់បំរើជូនសិស្សានុសិស្ស នៅចំនុចភូមិជីត្រេះ ដែលសិស្សធំកំពុងខ្វះថ្នាក់រៀន ទៅរៀនសាលាឆ្ងាយពីផ្ទះ។ លោកអភិបាលស្រុកនឹងដឹកនាំគៀងគ សប្បុរសជន ក្នុងការសាងសង់អាគារសិក្សានេះ។

    រដ្ឋបាល​ខេត្ត​កោះកុង
    26/02/2020
  • , ,

    លោក ឈេង ហៃ សមាជិកក្រុមបប្រឹក្សាឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ បានដឹកនាំក្រុមការងារភូមិ ឃុំ បានចុៈសួរសុខទុកដល់ផ្ទៈលោកស្រី សេន រូហានី ដែលបានសម្រាលកូន និងផ្ដល់ជូនសំបុត្រកំណើតដល់កុមាររា នឹងថវិកាមួយចំនួនផងដែរ។

    រដ្ឋបាល​ខេត្ត​កោះកុង
    26/02/2020
  • , ,

    ដោយយោងស្មារតីអង្គប្រជុំ ស្តីពីសម្របសម្រួលបញ្ហា ការកាប់ទន្ទ្រានដីចំណីអូរ ដែលជាដីសាធារណៈ របស់រដ្ឋ នៅចំណុចដេសេអា ក្នុងភូមិគគីរជ្រុំ ឃុំឫស្សីជ្រុំ ស្រុកថ្មបាំងខេត្តកោះកុង អង្គប្រជុំបានឯកភាព និងបានបន្តចុះទៅបោះបង្គោលព្រំ នៅតាមចំណុចដីជាប់ចំណីអូរ (បោះតាមនិយាមកាម របស់បទបញ្ជា០១) ដឹកនាំដោយ លោក ឃុត មាន អភិបាលរង នៃគណៈអភិបាលស្រុក។

    រដ្ឋបាល​ខេត្ត​កោះកុង
    26/02/2020