រដ្ឋបាលស្រុកថ្មបាំង បានបើកកិច្ចប្រជុំ សម្របសម្រួលបញ្ហា ការកាប់ទន្ទ្រានដីចំណីអូរ ដែលជាដីសាធារណៈ របស់រដ្ឋ នៅចំណុចដេសេអា ក្នុងភូមិគគីរជ្រុំ ឃុំឫស្សីជ្រុំ ស្រុកថ្មបាំងខេត្តកោះកុង ក្រោមការដឹកនាំកិច្ចប្រជុំដោយលោក ឃុត មាន អភិបាលរង នៃគណៈអភិបាលស្រុក និងការអញ្ជើញចូលរួមពី លោកអធិការស្រុក លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ លោកមេឃុំ លោកមេភូមិ និងប្រជាពលរដ្ឋដែលពាក់ព័ន្ធ។
ប្រភព : រដ្ឋបាលស្រុកថ្មបាំង