លោក ពេជ្រ សិលា អភិបាលរងស្រុក តំណាងលោកអភិបាលស្រុក ព្រមទាំងមន្ត្រីរាជការសាលាស្រុក អាជ្ញាធរភូមិ ឃុំ ប៉ុស្តិ៍រដ្ឋបាលឃុំ ក្រុមការងារយុវជនស.ស.យ.ក បាននាំយកនូវទេយ្យទាន និងបច្ច័យរបស់លោកអភិបាលស្រុកចំនួន៤០០,០០០រៀល ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តសុវណ្ណតេជោ (ហៅវត្តភ្នំប្រជៀវ) ស្ថិតនៅភូមិព្រែកខ្យង ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុងប្រកបដោយទឹកចិត្តជ្រះថ្លា។
ថ្ថ្ងៃសុក្រ ២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង២:១៥នាទីរសៀល








