លោក ខេង សំខាន់ អភិបាលរងស្រុក តំណាងឲ្យលោក ក្រូច បូរីសីហា អភិបាលស្រុកបូទុមសាគរ បានបើកកិច្ចប្រជុំពិភាក្សាទីតាំងដីត្រួតស៊ីគ្នាមួយកន្លែង ស្ថិតនៅភូមិជីត្រេះ ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង នៅសាលាស្រុកបូទុមសាគរ ដោយមានការចូលរួមពី ក្រុមការងារថ្នាក់ស្រុក អាជ្ញាធរ ភូមិ ឃុំ និងភាគីពាក់ព័ន្ធ។
=========================
ថ្ងៃសុក្រ ២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦
July 31, 2026
វេលាម៉ោង ០២:០០ នាទីរសៀល

