រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ពូន សុខហឿន

ក្រុមការងារសារពើភ័ណ្ឌផ្លូវជនបទនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុងបានចុះស្រង់ទិន្នន័យធ្វើបច្ចុប្បន្នភាពខ្សែផ្លូវ ចំនួន ៦ ខ្សែ ប្រវែងសរុប ១១,៨១០ ម៉ែត្រ និងសិក្សាខ្សែផ្លូវសម្រាប់ចាត់អទិភាពដើម្បីលើកគំរោងជួសជុលបន្ទាន់ឆ្នាំ ២០២៣ ចំនួន ១ខ្សែ នៅក្នុងភូមិសាស្ត្រ ឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង។

ថ្ងៃទី ៩-១០ ខែមីនា ឆ្នាំ២០២២ តាមការចង្អុលបង្ហាញរបស់លោកប្រធានមន្ទីរ ក្រុមការងារសារពើភ័ណ្ឌផ្លូវជនបទនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង រួមមាន លោក ម៉ែន ផល្លី ប្រធានការិយាល័យផ្លូវជនបទ លោក ពូន សុខហឿន និង លោក​ ទិត្យ​ សុភាព សមាជិកក្រុមការងារសារពើភ័ណ្ឌផ្លូវជ...

លោក អៀង ដារ៉ាវុធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង បានដឹកនាំក្រុមការងារផ្លូវលំជនបទដើម្បីចូលរួមសហការជាមួយក្រុមការងារបច្ចេកទេសថ្នាក់ក្រសួងចុះសិក្សាគំរោងផ្លូវក្រាលកៅស៊ូ ០១ខ្សែ ប្រវែង ២០ ១០០ម៉ែត្រ ទទឹង ០៨ម៉ែត្រ ស្ថិតនៅក្នុងឃុំបឹងព្រាវ និងឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។

នាព្រឹកថ្ងៃទី ២៤ខែកុម្ភះ ឆ្នាំ២០២២ ក្រុមការងារផ្លូវលំជននៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុងក្រោមការដឹកនាំរបស់ លោក​ អៀង ដារ៉ាវុធ ប្រធានមន្ទីរ បានចូលរួមសហការណ៍ជាមួយក្រុមការងារបច្ចេកទេសក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យស្ថានភាព ផ្លូវចំនួន១ខ្សែរ នៅក្នុងប...

ក្រុមការងារផ្លូវលំជនបទនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុងបានចុះត្រួតពិនិត្យស្ថានភាពផ្លូវមួយចំនួននៅក្នុងភូមិសាស្ត្រ ឃុំត្រពាំងរូងស្រុកកោះកុង ខេត្តកោះកុង។

ថ្ងៃទី ២១ កុម្ភ: ២០២២ តាមការចង្អុលបង្ហាញរបស់លោកប្រធានមន្ទីរ ក្រុមការងារសារពើភ័ណ្ឌផ្លូវជនបទនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង រួមមាន លោក ម៉ែន ផល្លី ប្រធានការិយាល័យផ្លូវជនបទ លោក ពូន សុខហឿន និង លោក ទិត្យ សុភាព បានចុះសិក្សាស្ថានភាពផ្លូវចំនួន ០២ ខ្សែ ក្ន...

ក្រុមការងារសារពើភ័ណ្ឌផ្លូវជនបទនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុងបានចុះសិក្សាទិន្នន័យខ្សែផ្លូវ និងចំនួនចរាចរយានយន្តលើខ្សែផ្លូវភ្ជាប់ពី ភូមិបឹងព្រាវ ឃុំបឹងព្រាវ ទៅកាន់ភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។

ថ្ងៃទី ១៥ កុម្ភ: ២០២២ តាមការចង្អុលបង្ហាញរបស់លោកប្រធានមន្ទីរ ក្រុមការងារសារពើភ័ណ្ឌផ្លូវជនបទនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង រួមមាន លោក ម៉ែន ផល្លី ប្រធានការិយាល័យផ្លូវជនបទ និង លោក ពូន សុខហឿន សមាជិកក្រុមការងារសារពើភ័ណ្ឌផ្លូវជនបទ បានចុះសិក្សារាប់ចំនួន...

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ មករា ឆ្នាំ២០២២ និងលើកទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២២

នារសៀលថ្ងៃ ចន្ទ ទី ៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង បានរៀបចំកិច្ចប្រជុំសាមញ្ញប្រចាំខែមករា ឆ្នាំ២០២២ ដើម្បីបូកសរុបលទ្ធផលការងារដែលអនុវត្តបាន បញ្ហាប្រឈម ដំណោះស្រាយ និងលើកទិសដៅការងារបន្តរសម្រាប់ខែ កុម្ភៈ ឆ្នាំ២០២២។ កម្មវិ...

លោក ប៉ុល ចន្ថា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុងបានដឹកនាំក្រុមការងារសុខភាពនិងអនាម័យជនបទ ចុះចែកសម្ភារៈបង្គន់អនាម័យចំនួន ១៣៣ បង្គន់ ជូនប្រជាពលរដ្ឋនៅក្នុង ឃុំបឹងព្រាវ និងឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។

ថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ២០២១ : ដោយមានចង្អុលបង្ហាញពីលោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង លោក ប៉ុល ចន្ថា អនុប្រធានមន្ទីរ បានដឹកនាំក្រុមការងារផ្នែកសុខភាពនិងអនាម័យជនបទ ចុះអនុវត្តគម្រោងលើកកម្អស់សុខភាពនិងអនាម័យជនបទដែលគាំទ្រថវិកាដោយ ក្រសួងអភិវឌ្ឍន៍ជនបទ...

លោក អៀង ដារ៉ាវុធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង សហការជាមួយក្រុមការងារបច្ចេកទេសនាយកដ្ឋានផ្លូវលំនៃក្រសួងអភិវឌ្ឍន៍ជនបទ ចុះធ្វើការត្រួតពិនិត្យការងារបច្ចេកទេសនិងវាយតម្លៃគុណភាព ការងារថែទាំជួសជុលផ្លូវលក្ខណៈខួប ១ខ្សែ ស្ថិតនៅក្នុងឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង និងបន្តចុះត្រួតពិនិត្យការងារថែទាំផ្លូវលក្ខណៈប្រចាំ នៅក្នុងភូមិសាស្ត្រ ស្រុកស្រែអំបិលខេត្តកោះកុង។

ថ្ងៃទី 10 ខែធ្នូ ឆ្នាំ2021 លោក​ អៀង ដារ៉ាវុធ   ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង បានដឹកនាំក្រុមការងារផ្លូវលំជនបទ សហការជាមួយក្រុមការងារបច្ចេកទេសនាយកដ្ឋានផ្លូវលំនៃក្រសួងអភិវឌ្ឍន៍ជនបទ ចុះធ្វើការត្រួតពិនិត្យការងារបច្ចេកទេសនិងវាយតម្លៃគុណភា...

លោក អៀង ដារ៉ាវុធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុងបានចុះត្រួតពិនិត្យវឌ្ឍនៈភាពគម្រោងជួសជុលផ្លូវលក្ខណៈខួបស្ថិតនៅក្នុងឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង និងរៀបចំសាងសង់លូរំដោះទឹកភ្លៀងចំនួន 2កន្លែងបន្ថែមទៀត។

ថ្ងៃទី 8 ខែធ្នូ ឆ្នាំ2021 លោក​ អៀង ដារ៉ាវុធ   ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង បានដឹកនាំក្រុមការងារផ្លូវលំជនបទ ចុះត្រួតពិនិត្យវឌ្ឍនៈភាពគម្រោងថែទាំជួសជុលផ្លូវលក្ខណៈខួបចំនួន 01ខ្សែ ដែលកំពុងដំណើការក្រាលក្រួសក្រហម ទទឹងខ្នងលើ 5ម៉ែត្រ ប្រវ...

លោក ម៉ែន ផល្លី ប្រធានការិយាល័យផ្លូវលំនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុងរួមជាមួយក្រុមការងារផ្លូវលំជនបទចុះត្រួតពិនិត្យវឌ្ឍនៈភាពគម្រោងថែទាំជួសជុលផ្លូវលក្ខណៈខួប ស្ថិតនៅក្នុងឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង។

ថ្ងៃទី 25 ខែវិច្ឆិកា ឆ្នាំ2021 ក្រុមការងារផ្លូវលំនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង ដឹកនាំដោយ លោក​ ម៉ែន ផល្លី ប្រធានការិយាល័យផ្លូវលំជនបទបានចុះត្រួតពិនិត្យវឌ្ឍនៈភាពគម្រោងថែទាំជួសជុលផ្លូវលក្ខណៈខួបចំនួន 01ខ្សែ កំពុងដំណើការក្រាលក្រួសក្រហម ទទឹងខ្នងលើ 5ម៉...

លោក ប៉ុល ចន្ថា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុងរួមជាមួយក្រុមការងារទឹកស្អាតជនបទ សហការណ៍ជាមួយក្រុមការងារនាយកដ្ឋានផ្គត់ផ្គង់ទឹកនៃក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យវាយតម្លៃវឌ្ឍនៈភាពគម្រោងសាងសង់ប្រព័ន្ធចែកចាយទឹកសហគមន៍ នៅក្នុងឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។

នាថ្ងៃទី 24 ខែ វិច្ឆិកា ឆ្នាំ 2021  ក្រុមការងារទឹកស្អាតនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុងដឹកដោយ លោក ប៉ុល ចន្ថា អនុប្រធានមន្ទីរ បានចូលរួមសហការណ៍ជាមួយក្រុមការងារមកពីនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទនៃក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យវឌ្ឍនៈភាពគម្រោងសាង...