រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ក្រុមការងារផ្លូវលំជនបទនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុងបានចុះត្រួតពិនិត្យស្ថានភាពផ្លូវមួយចំនួននៅក្នុងភូមិសាស្ត្រ ឃុំត្រពាំងរូងស្រុកកោះកុង ខេត្តកោះកុង។

ថ្ងៃទី ២១ កុម្ភ: ២០២២ តាមការចង្អុលបង្ហាញរបស់លោកប្រធានមន្ទីរ ក្រុមការងារសារពើភ័ណ្ឌផ្លូវជនបទនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង រួមមាន លោក ម៉ែន ផល្លី ប្រធានការិយាល័យផ្លូវជនបទ លោក ពូន សុខហឿន និង លោក ទិត្យ សុភាព បានចុះសិក្សាស្ថានភាពផ្លូវចំនួន ០២ ខ្សែ ក្នុងភូមិសាស្ត្រ ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ដោយសារនៅក្នុងឆ្នាំ២០២២ នេះមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុងមានគម្រោងជួសជុលថែទាំផ្លូវលក្ខណៈបន្ទាន់ នៅក្នុងឃុំគោលដៅមួយចំនួនខេត្តកោះកុង ដូច្នេះមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបានចាត់មន្ត្រីជំនាញ សហការជាមួយរដ្ឋបាលមូលដ្ឋានចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែងរបស់ខ្សែផ្លូវនានា ដើម្បីចាត់ចំណាត់ថ្នាក់អទិភាពលើកគម្រោងស្តារនិងជួសជុលបន្ទាន់សម្រាប់ឆ្នាំ ២០២២ នេះ។

អត្ថបទទាក់ទង