រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អៀង ដារ៉ាវុធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុងបានចុះត្រួតពិនិត្យវឌ្ឍនៈភាពគម្រោងជួសជុលផ្លូវលក្ខណៈខួបស្ថិតនៅក្នុងឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង និងរៀបចំសាងសង់លូរំដោះទឹកភ្លៀងចំនួន 2កន្លែងបន្ថែមទៀត។

ថ្ងៃទី 8 ខែធ្នូ ឆ្នាំ2021 លោក​ អៀង ដារ៉ាវុធ   ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង បានដឹកនាំក្រុមការងារផ្លូវលំជនបទ ចុះត្រួតពិនិត្យវឌ្ឍនៈភាពគម្រោងថែទាំជួសជុលផ្លូវលក្ខណៈខួបចំនួន 01ខ្សែ ដែលកំពុងដំណើការក្រាលក្រួសក្រហម ទទឹងខ្នងលើ 5ម៉ែត្រ ប្រវែង 10,800 ម៉ែត្រ ស្ថិតនៅភូមិជីផាត ទៅកាន់ភូមិជាំស្លា ឃុំជីផាត  ស្រុកថ្មបាំង ខេត្តកោះកុង  ជាលទ្ធផលសម្រេចបាន 80 % និងកំពុងរៀបចំសាងសង់ លូមូលមុខ2ចំនួន 1កន្លែង និងលូជ្រុងមុខ2 ចំនួន1កន្លែងបន្ថែមទៀតសម្រាប់រំដោះទឹកនារដូវវស្សា៕

សកម្មភាព៖ ចុះពិនិត្យទីតាំងសាងសង់លូរំដោះទឹកទី1។
សកម្មភាព៖ ចុះពិនិត្យទីតាំងសាងសង់លូរំដោះទឹកទី2។

អត្ថបទទាក់ទង