រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ម៉ែន ផល្លី ប្រធានការិយាល័យផ្លូវលំនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុងរួមជាមួយក្រុមការងារផ្លូវលំជនបទចុះត្រួតពិនិត្យវឌ្ឍនៈភាពគម្រោងថែទាំជួសជុលផ្លូវលក្ខណៈខួប ស្ថិតនៅក្នុងឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង។

ថ្ងៃទី 25 ខែវិច្ឆិកា ឆ្នាំ2021 ក្រុមការងារផ្លូវលំនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង ដឹកនាំដោយ លោក​ ម៉ែន ផល្លី ប្រធានការិយាល័យផ្លូវលំជនបទបានចុះត្រួតពិនិត្យវឌ្ឍនៈភាពគម្រោងថែទាំជួសជុលផ្លូវលក្ខណៈខួបចំនួន 01ខ្សែ កំពុងដំណើការក្រាលក្រួសក្រហម ទទឹងខ្នងលើ 5ម៉ែត្រ ប្រវែង 10,8 គីឡូម៉ែត្រ ស្ថិតនៅភូមិជីផាត ទៅកាន់ភូមិជាំស្លា ឃុំ ជីផាត  ស្រុកថ្មបាំង ខេត្តកោះកុង  ជាលទ្ធផលសម្រេចបាន 60 % ៕

អត្ថបទទាក់ទង