រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំជំនាប់លោក សុខ វឿន មេឃុំជំនាប់បានបើកកិច្ចប្រជុំវិសាមញ្ញស្ដីពីការជួបជុំពិគ្រោះយោបល់ជាមួយថ្នាក់ដឹកនាំសហគមន៍ជនជាតិដើមភាគតិចជងដើម្បីដាក់ជាសមូហភាព

ថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤វេលាម៉ោង ០៨:០០ នាទីព្រឹក
រដ្ឋបាលឃុំជំនាប់ និងភូមិជំនាប់ ភូមិច្រកឬស្សី សហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ និងអង្គកាសម្ព័ន្ធនិម្មិតសត្វព្រៃ បានបើកកិច្ចប្រជុំវិសាមញ្ញ ស្ដីពីការជួបជុំពិគ្រោះយោបល់ជាមួយថ្នាក់ដឹកនាំសហគមន៍ជនជាតិដើមភាគតិចជង និងអាជ្ញាធរឃុំ ក្រោមអធិបតីភាព លោក សុខ វឿន មេឃុំជំនាប់ មានអ្នកអញ្ជើញចូលរួមដូចជា លោកស្រី វ៉ានណា សាវឿនប្រធានជនជាតិដើមភាគតិចជង លោកមេភូមិជំនាប់ លោកស្រី ញឹក ជឿន ប្រធានជនជាតិដើមភាគតិចជង ក្រុមការងារក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុមការងាអង្គកាសម្ព័ន្ធនិម្មិតសត្វព្រៃដើម្បី ដាក់ដីជនជាតិដើមភាគតិចជងដាក់ជាសមូហភាព៕ ទីតាំងនៅសាលាឃុំជំនាប់ ប្រភព លោក ឡាយ វទ្ធី ជំនួយការហិរញ្ញវត្ថុឃុំជំនាប់


អត្ថបទទាក់ទង