រដ្ឋបាលក្រុងខេមរភូមិន្ទ បានរៀបចំកិច្ចប្រជុំគណៈអភិបាល ដើម្បីត្រួតពិនិត្យលើរបៀបវារៈ កំណត់ហេតុកិច្ចប្រជុំក្រុមប្រឹក្សារលើកទី៦ អាណត្តិទី៤ បាយការណ៍ប្រចាំខែធ្នូ និងរបាយការណ៍ប្រចាំឆ្នាំ ២០២៤ របស់រដ្ឋបាលក្រុងខេមរភូមិន្ទ មុននឹងដាក់ជូនក្នុងកិច្ចប្រជុំសាមញ្ញលើកទី៧ អាណិតទី៤របស់ក្រុមប្រឹក្សាក្រុង ដែលប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ។ កិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពលោក ភូថង សេរីវុឌ្ឍី អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ ។
កិច្ចប្រជុំនេះបានរៀបចំឡើងនៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ។
វេលាម៉ោង៨:៣០នាទីព្រឹក ថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤
December 25, 2024
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#