ថ្ងៃទី ១៥ កុម្ភ: ២០២២ តាមការចង្អុលបង្ហាញរបស់លោកប្រធានមន្ទីរ ក្រុមការងារសារពើភ័ណ្ឌផ្លូវជនបទនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង រួមមាន លោក ម៉ែន ផល្លី ប្រធានការិយាល័យផ្លូវជនបទ និង លោក ពូន សុខហឿន សមាជិកក្រុមការងារសារពើភ័ណ្ឌផ្លូវជនបទ បានចុះសិក្សារាប់ចំនួនចរាចរយានយន្តនៅលើផ្លូវ បឹងព្រាវ-ជ្រោយស្វាយ ចំនួន០១ ខ្សែរ ប្រវែង ២០ ៣០០ម៉ែត្រ ទទឹងខ្នងលើ ០៥ម៉ែត្រ ក្រាលក្រួសក្រហម ស្ថិតនៅក្នុង ស្រុកស្រែអំបិល ខេត្តកោះកុង ដើម្បីធ្វើផែនការគម្រោងសាងសង់ និងលើកកម្ពស់គុណភាពផ្លូវឆ្នាំ ២០២២ នេះ។ គួបញ្ជាក់ផងដែរថាផ្លូវមួយខ្សែខាងលើនេះគឺមានសក្តានុពលសម្រាប់ធ្វើការសាងសង់លើកកម្ពស់គុណភាពផ្លូវ ដើម្បីជួយជម្រុញសេដ្ខកិច្ចនៅក្នុងមូលដ្ឋានអោយកាន់មានភាពរីកចម្រើន ជាពិការដឹកជញ្ជូនផលនេសាទទៅកាន់ទីផ្សារ និង ទាកទាញចំណូលពីវិស័យទេសចរនៅក្នុងស្រុក៕