នាថ្ងៃទី 24 ខែ វិច្ឆិកា ឆ្នាំ 2021 ក្រុមការងារទឹកស្អាតនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុងដឹកដោយ លោក ប៉ុល ចន្ថា អនុប្រធានមន្ទីរ បានចូលរួមសហការណ៍ជាមួយក្រុមការងារមកពីនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទនៃក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យវឌ្ឍនៈភាពគម្រោងសាងសង់ប្រព័ន្ធចែកចាយទឹកមួយកន្លែងស្ថិតនៅក្នុងឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង តាមការពិនិត្យជាក់ស្តែងគម្រោមនេះចាប់ផ្តើមសាងសងតាំងពីខែ កក្កដា ឆ្នាំ2021 មកទល់ពេលនេះគឺសម្រេចបាន 8០%ហើយ៕